នៅជួរភ្នំ Qinling ដែលជាខ្សែបន្ទាត់បែងចែកភូមិសាស្ត្រនៃតំបន់ភាគខាងត្បូងនិងភាគខាងជើងរបស់ប្រទេសចិន រទេះភ្លើងដឹកអ្នកដំណើរពណ៌បៃតងមួយគ្រឿងបានបរទៅមកជារៀងរាល់ថ្ងៃដែលបំពាក់លេខកូដC6063 ក្នុងចម្ងាយ ៣៥០គីឡូម៉ែត្រ វាត្រូវឈប់នៅចំណតចំនួន ៣៨ កន្លែង ថែមទាំងអនុញ្ញាតឱ្យកសិករលក់កសិផលពិសេសក្នុងទូរទេះផងដែរ។ ឯតម្លៃសំបុត្រធ្វើឱ្យគេភ្ញាក់ផ្អើល ព្រោះចម្ងាយ២០គីឡូម៉ែត្រចំណាយតែ១យាន់ប្រាក់ចិនប៉ុណ្ណោះ ។ ក្រៅពីលេខ C6063 វាមានឈ្មោះមួយទៀតថា-- “រទេះភ្លើងសុខុមាលភាពសាធារណៈបរកាត់ជួរភ្នំQinling”។
លោក Xiang Baolin ជាប្រធានគ្រប់គ្រងរទេះភ្លើងនេះបានបម្រើការងារក្នុងរទេះភ្លើងនេះអស់រយៈពេល ៤០ឆ្នាំហើយ ជាសក្ខីភាពរបស់រទេះភ្លើងនេះដែលបានបម្រើប្រជាជនតាមផ្លូវរទេះភ្លើងអស់រាប់សិបឆ្នាំ ។ មនុស្សជាច្រើនបាននាំយកកសិផលច្រើនប្រភេទជិះរទេះភ្លើងនេះជាច្រើនលើក ដើម្បីធ្វើការលក់ដូរឆ្លងខេត្ត។ លើសពីនេះទៅទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ក្មេងៗដែលធ្វើដំណើរតាមរទេះភ្លើងទៅរៀននិងចេញពីរៀន រទេះភ្លើងនេះបានរៀបចំទូសម្រាប់កូនសិស្សជាពិសេស ហើយផ្តល់សៀវភៅឱ្យក្មេងៗអានទៀតផង។
គិតត្រឹមចុងឆ្នាំ២០២១ ចម្ងាយបរទៅមកនៃរថភ្លើងល្បឿនលឿនរបស់ប្រទេសចិនបានឡើងដល់៤ម៉ឺនគីឡូម៉ែត្រ ។ ក៏ប៉ុន្តែរដ្ឋាភិបាលចិនមិនដែលបំភ្លេចប្រជាជនក្នុងតំបន់ភ្នំទេ ។ លោក Xiang Baolin តែងនិយាយថា ៖ រទេះភ្លើងយឺតទោះអ្នកជិះតិចប៉ុនណាក្តីក៏មិនផ្អាកដំណើរការដែរ មិនទុកចោលនរណាម្នាក់ឱ្យគ្មានមធ្យោបាយធ្វើដំណើរនោះទេ៕