ថ្ងៃទី១៥ខែមករាឆ្នាំ២០២៣តាមម៉ោងក្នុងតំបន់លោកAbdel-Fattah al-Sisiប្រធានាធិ
បតីអេហ្ស៊ីបបានជួបសន្ទនាជាមួយលោកQin Gangរដ្ឋមន្ត្រីការបរទេសចិននៅក្រុងគែរ
រដ្ឋធានីប្រទេសអេហ្ស៊ីប។
លោកAbdel-Fattah al-Sisiបានថ្លែងថាប្រទេសចិនជាប្រទេសដ៏អស្ចារ្យមួយនិន្នា
ការអភិវឌ្ឍន៍របស់ប្រទេសចិនមិនអាចត្រូវរារាំងបានឡើយ។មិត្តភាពរវាងអេហ្ស៊ីបនិងចិន
មានភាពនឹងនរដោយបានឆ្លងកាត់ព្យុះភ្លៀងនៃប្រវត្តិសាស្ត្រដែលមានភាពរឹងមាំមិនអាចបំបែកបាន។ប្រទេសអាហ្ស៊ីបនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ប្រទេសចិនតែមួយប្រឆាំងយ៉ាងដាច់ខាតចំពោះការដែលកម្លាំងខាងក្រៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
ជាការឆ្លើយតបលោកQin Gangរដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថាប្រទេសចិន
និងអេស្ស៊ីបមានទស្សនៈនិងគំនិតដូចគ្នានិងជួយគ្នាទៅវិញទៅមកដែលបានចងភ្ជាប់
ចំណងមិត្តភាពដ៏ជ្រាលជ្រៅនៅក្នុងបុព្វហេតុដែលស្វែងរកការអភិវឌ្ឍជំរុញសន្តិភាពនិង
គាំពារយុត្តិធម៌។ប្រមុខរដ្ឋនៃប្រទេសទាំងពីរមានទំនុកចិត្តខ្ពស់ចំពោះគ្នារក្សាការប្រា
ស្រ័យទាក់ទងគ្នាយ៉ាងស្និទ្ធស្នាលដែលបានចំពេញកម្លាំងចលករយ៉ាងខ្លាំងទៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអេហ្ស៊ី។ភាគីចិនសូមកោតសរសើរ
ខ្ពស់ចំពោះអេហ្ស៊ីបដែលបានគូសបញ្ជាក់ពិការប្រកាន់ខ្ជាប់ដោយមិនងារេកនូវគោលការណ៍ប្រទេសតែមួយភាគីចិនសូមគាំទ្រអេហ្ស៊ីបក្នុងការដើរតាមមាគា៌អភិវឌ្ឍន៍ដែលសម
ស្របនឹងសភាពការណ៍របស់ខ្លួនដូចគ្នាផងដែរដើម្បីគាំពារអធិបតេយ្យភាពសន្តិសុខ
និងផលប្រយោជន៍របស់ប្រទេសជាតិ។ភាគីចិនសង្ឃឹមតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រៀងៗ
ខ្លួនជាមួយអេហ្ស៊ីបដើម្បីជំរុញគម្រោងសហការសំខាន់ៗដូចជាការកសាង«ខ្សែក្រវាត់
និងផ្លូវ»និងកិច្ចប្រជំុកំពូលចិន-អារ៉ាប់ឲ្យផ្តល់ផ្លែផ្កាកាន់តែច្រើននៅប្រទេសអេហ្ស៊ីប៕