ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខួប៧ឆ្នាំនៃការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី គម្រោងសាងសង់បានគ្រប់ដណ្តប់ប្រទេសចំនួន៣៣នៅលើពិភពលោក
2023-01-16 15:08:39cri
Share with:

ថ្ងៃទី១៦ ខែមករា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលជាស្ថាប័នអភិវឌ្ឍន៍ពហុភាគីដែលផ្តួចផ្តើមបង្កើតឡើងដោយប្រទេសចិនបានដំណើរការអស់រយៈពេល៧ឆ្នាំហើយ។៧ឆ្នាំកន្លងមកនេះ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសជាង៣០ ដែលបានកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

ទិន្នន័យបានបង្ហាញថា ពីឆ្នាំ១០១៦ដល់ឆ្នាំ២០២២ ក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានអនុម័តគម្រោងចំនួន២០២ គម្រោងដែលមានទំហំសហហិរញ្ញប្បទានបានលើសពី៣៨៨០០លានដុល្លារអាមេរិក កៀរគរប្រាក់ទុនបានជិត១៣០០០០លានដុល្លារអាមេរិក ដែលពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាពផ្នែកថាមពល គមនាគមន៍ កិច្ចការទឹក ទូរគមនាគមន៍ ការអប់រំនិងសុខាភិបាលសាធារណៈជាដើម ក៏ដូចជាការស្តារសេដ្ឋកិច្ចធារាសាស្ត្របៃតងនៃរដ្ឋសមាជិកពោលគឺគម្រោងសាងសង់បានគ្រប់ដណ្តប់ប្រទេសចំនួន៣៣នៅលើពិភពលោក៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស