ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិកម្មសិទ្ធិបញ្ញាចិន ៖ រហូតដល់ចុងឆ្នាំ ២០២២ ចំនួនប្រកាសនីយបត្រតក្កកម្មដែលមានតម្លៃខ្ពស់ក្នុងប្រទេសចិន (មិនរាប់បញ្ចូលតំបន់ហុងកុង ម៉ាកាវនិងតៃវ៉ាន់) ត្រូវជា៩.៤ ប៉ាត់ងក្នុងចំណោមមនុស្សមួយម៉ឺននាក់
2023-01-16 16:55:47cri
Share with:

នៅព្រឹកថ្ងៃទី ១៦ ខែមករា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញពីស្ថានការណ៍ការងារទាក់ទងនឹងកម្មសិទ្ធិបញ្ញាឆ្នាំ២០២២ ។

លោក Ge Shu ប្រធាននាយកដ្ឋានផែនការយុទ្ធសាស្រ្តនៃរដ្ឋបាលជាតិកម្មសិទ្ធិបញ្ញាចិនបានថ្លែងថា នៅចុងឆ្នាំ ២០២២ ចំនួនប្រកាសនីយបត្រតក្កកម្មដែលមានតម្លៃខ្ពស់នៅប្រទេសចិន (មិនរាប់បញ្ចូលតំបន់ហុងកុង ម៉ាកាវ និងតៃវ៉ាន់) បានឈានដល់៩.៤ ប៉ាត់ងក្នុងចំណោមមនុស្សមួយម៉ឺននាក់ ។ ទិន្នន័យនេះឆ្លុះបញ្ចាំងពីគុណភាពនៃការបង្កើតកម្មសិទ្ធិបញ្ញារបស់ប្រទេសចិនមានភាពប្រសើរឡើងជាបន្តបន្ទាប់ រចនាសម្ព័ននៃប្រកាសនីយបត្រតក្កកម្មមានភាពប្រសើរឡើងជាបន្តទៀត ដោយមានលក្ខណៈពិសេសដូចខាងក្រោមនេះ ៖

ទី ១ ឧត្តមភាពរបស់សហគ្រាសក្នុងការបង្កើតប្រកាសនីយបត្រតក្កកម្មដែលមានតម្លៃខ្ពស់គឺមានភាពកាន់តែលេចធ្លោ ។ ទី ២ ប៉ាតង់បម្រុងនៃឧស្សាហកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រត្រូវបានពង្រឹងបន្ថែមទៀត ។ ទី ៣ រយៈពេលស្ថិតនៅជាមធ្យមប្រកាសនីយបត្រតក្កកម្មដែលមានតម្លៃខ្ពស់បានកើនឡើងជាលំដាប់ ៕

 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស