ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅថ្ងៃទី១០ កុម្ភៈ
2023-01-15 09:35:43cri
Share with:

ក្នុងឱកាសជំនួបជាមួយក្រុមអ្នកសារព័ត៌មានជាង៥ពាន់នាក់ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ មករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានឆ្លើយតបសំណួររបស់ កញ្ញា Kong Siqi អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា។

សម្តេចបានប្រាប់ថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទៅ៩ ដល់ ១១ កុម្ភៈ ឆ្នាំ២០២៣។  សម្តេច  បានមានប្រសាស្តថា ខួបបង្កើតទំនាក់ទំនងកាទូតកម្ពុជានិងចិន រយៈពេល៦៥ឆ្នាំ គិតមកដល់ឆ្នាំ២០២៣នេះ បានបង្ហាញក្តីសង្ឃឹមពីចំណងមិត្តភាព ក្នុងដំណាក់កាលនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងក្របខ័ណ្ឌជោគវាសនារួម កម្ពុជានិងចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់និងផ្លូវ និងជាមិត្តភាពដែកថែប ដែលប្រទេសទាំងពីរបានកសាងជាមួយគ្នា។

 «រឿងនេះគឺជារឿងប្រវត្ថិសាស្ត្រនៃប្រទេសទាំងពីរដ៏សំខាន់ អ្វីដែលបានកើតឡើងរួចមកហើយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ត្រូវបានចូលជាធរមាន ដែលឥលូវនេះ ការជំរុញពាណិជ្ជកម្មរវាងប្រទេស ធ្វើកាន់តែច្រើន កិច្ចសហប្រតិបត្តិការនានា ក៏នឹងត្រូវធ្វើកាន់តែច្រើន ខ្ញុំសង្ឃឹមថា ទស្សនកិច្ចរបស់ខ្ញុំនាពេលខាងមុខ នឹងមានគម្រោង ថ្មីៗ ថែមទៀត ដែលយើងត្រូវពឹងពាក់មិត្តចិន ដើម្បីអភិវឌ្ឍន៍ កម្ពុជា ក្នុងហ្នុង ប្រហែលជាយើងត្រូវរៀបចំអំពីគម្រោង ផ្លូវរថភ្លើងល្បឿនលឿន ដោយសារយើងមានផ្លូវរថភ្លើងរួចហើយ ក៏ប៉ុន្តែផ្លូវរបស់យើងមិនអាច ប្រើប្រាស់បានទាន់ពេលទេ ប្រហែលជាយើង មានគម្រោងនេះ ដើម្បីដើម្បីនឹងស្នើឲ្យមិត្តចិន ជួយក្នុងការកសាង ផ្លូវដែក របស់កម្ពុជាផងដែរ មានគម្រោងដ៏ទៃទៀត កិច្ចសហប្រតិបត្តិការ ដ៏ទៃទៀត » ។


សម្តេចក៏បានបង្ហើបផងដែរថា ក្នុងពេលសម្តេចបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី១១ ខែកុម្ភៈហើយចាកចេញមកកម្ពុជាវិញ ព្រះករុណា ព្រះមហាក្សត្រកម្ពុជាក៏នឹងយាងទៅប្រទេសចិនដែរ ដោយនេះបង្ហាញពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំកាន់តែល្អប្រសើរបន្ថែមទៀត រវាងកម្ពុជាងនិងចិន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស