ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីស្តីការប្រធានាធិបតីតួកគីថ្លែងថា បច្ចុប្បន្ននេះ មិនអាចអនុម័តឱ្យប្រទេសស៊ុយអែតចូលជាសមាជិកនៃអង្គការណាតូនោះឡើយ
2023-01-15 13:59:37cri
Share with:

    តាមការផ្សាយដំណឹងនៃប្រព័សារព័ត៌មានតួកគីនៅថ្ងៃទី ១៤ ខែមករា តាមម៉ោងក្នុងតំបន់ឱ្យដឹងថា អ្នកនាំពាក្យនៃទីស្តីការប្រធានាធិបតីតួកគីបានអះអាងនាថ្ងៃដដែលនោះថា បច្ចុប្បន្ននេះ តួកគីមិនអាចអនុម័តឱ្យប្រទេសស៊ុយអែតចូលជាសមាជិកនៃអង្គការណាតូនោះឡើយ ។

    នៅពេលមុននេះ ប្រទេសស៊ុយអែតបានអនុម័តលើសេចកី្តព្រាងច្បាប់មួយស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលធ្វើឱ្យស៊ុយអែតមានលទ្ធភាពអនុម័តលើច្បាប់ប្រឆាំងភេរវកម្មដែលមានភាពកាន់តែតឹងរ៉ឹង ។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះបានលើកឡើងថា សភាស៊ុយអែតនឹងចំណាយពេលយ៉ាងហោចណាស់ ៦ ខែទើបមានលទ្ធភាពធ្វើការបោះឆ្នោតសម្រេចចិត្តចំពោះការអនុម័តលើវិធានការពាក់ព័ន្ធ ហេតុនេះហើយ តួកគីនឹងចាត់ប្រតិបត្តិការបន្ទាបពីការតាក់តែងច្បាប់ទាំងអស់របស់ស៊ុយអែតត្រូវបានអនុម័ត ។

    សូមបញ្ជាក់ថា ប្រទេសស៊ុយអែតនិងហ្វាំងឡង់បានស្នើសុំចូលជាសមាជិកនៃអង្គការណាតូកាលពីខែឧសភា ឆ្នាំ ២០២២ ប៉ុន្តែទទួលការប្រឆាំងពីសំណាក់តួកគី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស