ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីហុងគ្រីថ្លែងថា ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីចំពោះហុងគ្រីនាពេលបច្ចុប្បន្នគឺមិនអាចជំនួសបានទេ
2023-01-15 14:02:35cri
Share with:

       ថ្ងៃទី១៤ខែមករា តាមម៉ោងក្នុងតំបន់   រដ្ឋលេខាធិការក្រសួងការបរទេសនិងសេដ្ឋកិច្ចចំពោះបរទេសនៃហុងគ្រី  បានថ្លែងថា  បរិមាណប្រេងកាតនិងឧស្ម័នធម្មជាតិដែលហុងគ្រីទទួលបានពីរុស្ស៊ី  នឹងមិនអាចជំនួសបានទេក្នុងរយៈពេលដ៏ខ្លី។

      មន្ត្រីរូបនេះបានថ្លែងថា  លក្ខខណ្ឌជាមូលដ្ឋានចំនួន២នៃសន្តិសុខថាមពលរបស់ប្រទេសហុងគ្រី គឺការបន្តនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ី  និងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិតាមបំពង់របស់រុស្ស៊ីយ៉ាងរលូន។  យោងតាមស្ថិតិឱ្យដឹងថា  ឧស្ម័នធម្មជាតិរបស់រុស្ស៊ីត្រូវជា៨៥ភាគរយនៃការប្រើប្រាស់ឧស្ម័នធម្មជាតិរបស់ប្រទេសហុងគ្រី  ហើយប្រេងរុស្ស៊ីត្រូវជា៦៥ភាគរយនៃតម្រូវការប្រេងកាតរបស់ប្រទេសហុងគ្រី។  ទោះបីជាហុងគ្រីកំពុងស្វែងរកមធ្យោបាយច្រើនបែបយ៉ាងក្នុងការផ្គត់ផ្គង់ថាមពលជាប់រហូតក៏ដោយ ក៏ប៉ុន្តែត្រូវការប្រាក់ទុននិងពេលវេលាជាច្រើន  ដូច្នេះបរិមាណផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីចំពោះហុងគ្រីនាពេលបច្ចុប្បន្ន គឺមិនអាចជំនួសបានទេ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស