ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កំពង់ផែអវកាសទីមួយនៅមហាដីគោកអឺរ៉ុបបានសាងសង់ឡើងក្នុងមណ្ឌលប៉ូលខាងជើង
2023-01-15 14:07:55cri
Share with:

      ថ្ងៃទី១៣ខែមករា ពិធីសម្ពាធនៃកំពង់ផែអវកាសទីមួយនៅមហាដីគោកអឺរ៉ុបបានបើកធ្វើនៅមជ្ឈមណ្ឌលអវកាសEsrangeប្រទេសស៊ុយអែតដែលស្ថិតក្នុងមណ្ឌលប៉ូលខាងជើង ។ កំពង់ផែអវកាសនេះជាសំណងចម្រុះសម្រាប់បាញ់បង្ហោះតាមគន្លងតារាវិថីដែលបានសាងសង់ឡើងជាថ្មីនៃមជ្ឈមណ្ឌលអវកាសEsrange ដែលត្រូវគេវាយតម្លៃថា នឹងរៀបចំឡើងវិញយ៉ាងលេចធ្លោនូវអនាគតអវកាសរបស់អឺរ៉ុប ។

      លោកស្រី Von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានថ្លែងក្នុងពិធីសម្ពោធថា អឺរ៉ុបបានឈរលើលំអអវកាសយ៉ាងនឹងនររួចហើយ យើងចាំបាច់ត្រូវរក្សាឋានៈនេះ ។

      តាមការឧទ្ទេសនានៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអវកាសរបស់ប្រទេសស៊ុយអែតដែលជាស្ថាប័នប្រតិបត្តិនៃមជ្ឈមណ្ឌលអវកាសនេះបានឱ្យដឹងថា តាមការគ្រោងទុក កំពង់ផែអវកាសថ្មីនេះ នឹងធ្វើសកម្មភាពបាញ់បង្ហោះផ្កាយរណបជាលើកដំបូងនៅចុងឆ្នាំ២០២៣ ព្រមនឹងធ្វើតេស្តបចេ្ចកទេសរ៉ុក្កែតដែលអាចប្រើប្រាស់ជាថ្មីឡើងវិញនៅឆ្នាំថ្មី ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស