ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកគួរចែករំលែកនូវព័ត៌មានអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងទិន្នន័យវីរុសដោយទាន់ពេលវេលា បើកចំហនិងមានតម្លាភាព
2023-01-15 15:10:27cri
Share with:

    


     នាពេលបច្ចុប្បន្ននេះ វីរុសបម្លែងថ្មីប្រភេទ XBB.១.៥ កំពុងរីករាលដាលយ៉ាងលឿននៅប្រទេសអាមេរិកដែលបានក្លាយទៅជាវីរុសដែលមាននិន្នាការកើនឡើងលឿនបំផុតនៅអាមេរិក បណ្តាលឱ្យមានករណីឆ្លងលើសពី ៤០.៥ ភាគរយ ។ តាមស្ថិតិនៃឃ្លាំងចែករំលែកទិន្នន័យជំងឺគ្រុនផ្តាសាយសកល(GISAID)បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលបីឆ្នាំកន្លងមក នៅសហរដ្ឋអាមេរិកស្ទើរតែបានរីករាលដាលវីរុសបម្លែងថ្មីប្រភេទទាំងអស់ ។ ហេតុនេះហើយ សហរដ្ឋអាមេរិកគួរចែករំលែកនូវព័ត៌មានអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងទិន្នន័យវីរុសជាមួយអង្គការសុខាភាពពិភពលោកនិងសហគមន៍អន្តរជាតិដោយទាន់ពេលវេលា បើកចំហនិងមានតម្លាភាព ហើយឆ្លើយតបយ៉ាងសកម្មនូវការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ។ ពិភពលោកទាំងមូលកំពុងទន្ទឹមរង់ចាំការឆ្លើយតបរបស់អាមេរិក ។

    ការប្រយុទ្ធប្រឆាំងជំងឺឆ្លងត្រូវការកិច្ចសហប្រតិបតិ្តការសកល ។ ប្រសិនបើប្រទេសណាមួយរកឃើញវីរុសបម្លែងថ្មី នោះ ពួកគេសុទ្ធតែមានទំនួលខុសត្រូវនិងកាតព្វកិច្ចក្នុងការចែករំលែកយ៉ាងទាន់ហេតុការណ៍នូវព័ត៌មានពាក់ព័ន្ធជាមួយអង្គការសុខាភាពពិភពលោកនិងសហគមន៍អន្តរជាតិ មានតែធ្វើអ៊ីចឹង ទើបអាចផ្តល់ពេលវេលាសម្រាប់ការតាមដានស៊ើបអង្កេតបែបវិទ្យាសាស្រ្ត ។ យោងតាមលទ្ធផលនៃការពិនិត្យតាមដានរបស់ឃ្លាំងចែករំលែកទិន្នន័យជំងឺគ្រុនផ្តាសាយសកល(GISAID)បានបង្ហាញថា បច្ចុប្បន្ននេះ វីរុសបម្លែងថ្មីប្រភេទ XBB.១.៥ ត្រូវបានរកឃើញនៅក្នុងប្រទេសនិងតំបន់យ៉ាងហោចណាស់ចំនួន ៧៤ ។ ពេលថ្មីៗកន្លងទៅនេះ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិកឱ្យដឹងថា អ្នកជំនាញមួយចំនួនសម្គាល់ឃើញថា វីរុសបម្លែងថ្មីប្រភេទនេះប្រហែលជាបង្កបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិក ។

    ដូច្នេះ តើវីរុសបម្លែងថ្មីប្រភេទ XBB.១.៥ កើតមានមុនគេបង្អស់នៅទីណា ? តើវារីករាលដាលយ៉ាងដូចម្តេច ? តើរដ្ឋាភិបាលអាមេរិកបានចាត់វិធានការឆ្លើយតបឬទេ ? សំដៅចំពោះការចោទជាមន្ទិលសង្ស័យដ៏សមហេតុផលរបស់មជ្ឈដ្ឋានខាងក្រៅ សហរដ្ឋអាមេរិកចាំបាច់ត្រូវធ្វើការស៊ើបអង្កេតភ្លាមៗព្រមទាំងចែករំលែកនូវព័ត៌មានពាក់ព័ន្ធជាមួយសហគមន៍អន្តរជាតិដោយទាន់ពេលវេលា ។ ប្រការនេះមិនត្រឹមតែទទួលខុសត្រូវចំពោះប្រជាជនអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏អាចជួយសហគមន៍អន្តរជាតិឱ្យរកបានមធ្យោបាយឆ្លើយតបប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់កុំឱ្យវីរុសបម្លែងថ្មីរីករាលដាលនៅទូទាំងពិភពលោកថែមមួយកម្រិតទៀត ។

    ក្នុងរយៈពេល៣ឆ្នាំកន្លងមក វីរុសកូវីដ ១៩ ដែលបាននិងកំពុងរាតត្បាតនៅសហរដ្ឋអាមេរិកនៅតែបម្លែងថ្មីជាបន្តបន្ទាប់ ដែលសក្តិសមនឹងឋានៈជា"ប្រទេសជាប់លេខមួយក្នុងការរីករាលដាលនៃវីរុសកូវីដ ១៩ និងជាប្រទេសទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ មូលហេតុសំខាន់មួយនៅពីក្រោយគឺ សហរដ្ឋអាមេរិកបាននិងកំពុងប្រកាន់អាកប្បកិរិយាមិនបើកចំហនិងគ្មានតម្លាភាពចំពោះព័ត៌មានអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ឧទាហរណ៍ដូចជា ទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសThe BMJដែលជាទស្សនាវដ្ដីជំនាញវេជ្ជសាស្ត្រលំដាប់កំពូលរបស់ពិភពលោកបានចេញផ្សាយអត្ថបទកាលពីខែកក្កដា ឆ្នាំ ២០២០ ថា ការសិក្សាស្រាវជ្រាវបានបង្ហាញថា គិតមកទល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកគឺ ជិត ៤ លាននាក់ដែលខ្ពស់ជាងចំនួន ២ លាន ៦ សែន ៧ ម៉ឺននាក់ដែលរដ្ឋាភិបាលអាមេរិកបានរាយការណ៍នោះ ។ កាលពីខែមីនា ឆ្នាំ ២០២១ លោក Tom Frieden អតីតប្រធានមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិកបានលើកឡើងថា "ការខ្វះព័ត៌មានដ៏ត្រឹមត្រូវនិងទាន់ពេលវេលាគឺជាមូលហេតុធំបំផុតមួយដែលបណ្តាលឱ្យសហរដ្ឋអាមេរិកទទួលបរាជ័យក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។"

    ក្នុងរយៈពេល៣ឆ្នាំកន្លងមក សហរដ្ឋអាមេរិកប្រកាន់អាកប្បកិរិយាមិនស្មោះត្រង់និងមិនទទួលខុសត្រូវជាប់រហូតក្នុងការប្រកាសជាសាធារណៈនូវព័ត៌មានអំពីការរីករាលដាលនៃជំងឺឆ្លងដែលបណ្តាលឱ្យសហគមន៍អន្តរជាតិរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ នាពេលបច្ចុប្បន្ននេះ វីរុសបម្លែងថ្មីប្រភេទ XBB.១.៥ ត្រូវអង្គការសុខាភាពពិភពលោកកំណត់ថាជា"វីរុសជំនាន់ក្រោយដែលមានសមត្ថភាពរាតត្បាតខ្លាំងបំផុត"ក្នុងវីរុសបម្លែងថ្មី Omicron ហើយព្រមានថា វាប្រហែលនឹងបណ្តាលឱ្យមនុស្សកាន់តែច្រើនឆ្លងជំងឺកូវីដ ១៩ ។ និយាយចំពោះសហរដ្ឋអាមេរិកដែលជា"ប្រទេសជាប់លេខមួយក្នុងការរីករាលដាលនៃវីរុសកូវីដ ១៩ គឺ ដល់ពេលដែលត្រូវប្រកាសជាសាធារណៈនូវទិន្នន័យអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ ពិភពលោកទាំងមូលមានសិទ្ធិដឹងការពិត !

អ្នកបកប្រែ:魏伟
ប្លុកពិសេស