ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គម្រោងអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គចំនួន៧នៃក្រសួងកសិកម្ម គង្វាលសត្វនិងស្រោចស្រពរបស់មីយ៉ាន់ម៉ាបានចាប់ដំណើរការជាផ្លូវការ
2023-01-15 15:25:40cri
Share with:

កាលពីថ្ងៃទី១៣ខែមករា ពិធីចាប់ដំណើរការនៃគម្រោងមូលនិធីពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គរបស់ក្រសួងកសិកម្ម គង្វាលសត្វនិងស្រោចស្រពរបស់មីយ៉ាន់ម៉ាដែលបានទទួលការអនុម័តនៅឆ្នាំ២០២២បានធ្វើឡើងនៅក្រុងណៃពិដោ ។ តំណាងនៃស្ថាប័ននិងសមត្ថកិច្ចពាក់ព័ន្ធសរុបជាង១៥០រូប ដូចជាលោក Zheng Zhihong ទីប្រឹក្សាថ្នាក់កុងស៊ុលនៃស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ានិងលោក Aung Gyi អនុរដ្ឋមន្ត្រីនៃក្រសួងកសិកម្ម គង្វាលសត្វនិងស្រោចស្រពរបស់មីយ៉ាន់ម៉ាជាដើមបានមានវត្តមានក្នុងពិធីនេះ ។ 

ក្នុងពិធីចាប់ដំណើរការ លោក Aung Gyi បានថ្លែងថា ការអនុវត្តគម្រោងនេះនឹងមានសារៈសំខាន់ចំពោះការបង្កបង្កើនផលខាងកសិកម្ម ការបង្កើនចំណូលរបស់កសិករនិងការអភិវឌ្ឍនៃជនបទរបស់មីយ៉ាន់ម៉ា លោកសូមថ្លែងអំណរគុណចំពោះការគាំទ្រនិងជំនួយពីមូលនិធីពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែលបង្កើតឡើងដោយភាគីចិន ។

លោក Zheng Zhihong បានថ្លែងថា ប្រទេសទាំងពីរចិននិងមីយ៉ាន់ម៉ាជាសហគមន៍រួមវាសនាដែលរួមសុខរួមទុក្ខ ជានិច្ចកាលភាគីចិនតែងតែយកចិត្តទុកដាក់និងគាំទ្រចំពោះការអភិវឌ្ឍកសិកម្មរបស់មីយ៉ាន់ម៉ា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាវេទិកាដ៏សំខាន់សម្រាប់ភាគីទាំងពីរធ្វើកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម ។ ចាប់ពីបានបង្កើតមូលនិធីពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គមក ភាគីចិនបានគាំទ្រក្រសួងកសិកម្ម គង្វាលសត្វនិងស្រោចស្រពរបស់មីយ៉ាន់ម៉ាឱ្យអនុវត្តគម្រោងជាង៣០ ។ ភាគីចិនរីករាយបន្តរួមជាមួយភាគីមីយ៉ាន់ម៉ាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនិងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ខាងកសិកម្មក្រោមយន្តការទ្វេភាគីនិងពហុភាគីដូចជាកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាដើម ដើម្បីជួយភាគីមីយ៉ាន់ម៉ាសម្រេចបាននូវការធ្វើទំនើបកម្មខាងកសិកម្ម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស