ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ទ្វីបអាហ្រ្វិកមិនមែនជាទីកន្លែងធ្វើការប្រកួតប្រជែងរបស់ប្រទេសធំៗនោះទេ
2023-01-14 15:05:11cri
Share with:

    ពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៣ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ពេលរួមជាមួយលោក Moussa Faki Mahamat ប្រធានគណៈកម្មាធិការសហភាពអាហ្រ្វិកជួបជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗកន្លងទៅនេះ លោក Qin Gang រដ្ឋមន្រ្តីការបរទេសចិនបានសង្កត់ធ្ងន់ថា ទ្វីបអាហ្វ្រិកគឺជាវេទិកាធំសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ តែមិនមែនជាទីកន្លែងធ្វើការប្រកួតប្រជែងរបស់ប្រទេសធំៗនោះទេ ។

    លោក Wang Wenbin បានថ្លែងទៀតថា "លោករដ្ឋមន្រ្តីការបរទេសចិន Qin Gang បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែតម្កល់ទុកទ្វីបអាហ្រ្វិកជាទិសដៅអាទិភាពក្នុងកិច្ចការទូត ការបន្តវេននិងផ្សព្វផ្សាយចំណងមិត្តភាពរវាងចិននិងអាហ្រ្វិកបានក្លាយជាទំនៀមទម្លាប់ប្រពៃណីនិងលក្ខណៈពិសេសយ៉ាងច្បាស់លាស់របស់កិច្ចការទូតនៃប្រទេសចិន ។ មិនថាប្រទេសណាមួយក៏ដោយ ឱ្យតែពួកគេជួយអាហ្រ្វិកឱ្យសម្រេចបាននូវសន្តិភាពនិងការអភិវឌ្ឍយ៉ាងស្មោះត្រង់ ប្រទេសចិនសុទ្ធតែរីករាយសម្តែងការស្វាគមន៍ ។ ប្រសិនបើមិត្តភក្តិអាហ្វ្រិកមានគោលបំណង នោះ ប្រទេសចិនក៏រីករាយធ្វើកិច្ចសហប្រតិបត្តិការត្រីភាគីឬពហុភាគីនៅទ្វីបអាហ្រ្វិកជាមួយប្រទេសណាមួយទាំងអស់ដើម្បីរួមចំណែកកាន់តែធំក្នុងការសម្រេចបាននូវការអភិវឌ្ឍនិងស្តារភាពរុងរឿងឡើងវិញនៃទ្វីបអាហ្រ្វិក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស