ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចេញផ្សាយភាពយន្តផ្សព្វផ្សាយជាគំនូរជីវចលជាលើកដំបូង
2023-01-14 11:10:21cri
Share with:

ថ្ងៃទី១៤ខែមករាជាថ្ងៃសែនទេវតាចង្ក្រានតាមចន្ទគតិចិន ភាពយន្តផ្សព្វផ្សាយគំនូរជីវចលទីមួយរបស់រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្រោមចំណងជើងថា អបអរសាទរឆ្នាំថ្មី ទស្សនាកម្មវិធីរាត្រីសមោសរបានត្រូវចេញផ្សាយជាផ្លូវការ ។ ភាពយន្តនេះគឺចេញផ្សាយរួមដោយក្រុមរៀបចំរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានបែបថ្មីនៃកម្មវិធីព័ត៌មានស្ថានីយទូរទស្សន៍មជ្ឈិមចិន ដែលបានបង្ហាញពីបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនប្រកបដោយភាពរាក់ទាក់កក់ក្តៅនិងកម្លាំងរស់រវើក ។

ម៉ាស្កូតសត្វទាំង១២តាមប្រពៃណីចិនបានជូនពរឆ្នាំថ្មីចំពោះអ្នកទាំងអស់គ្នាតាមគ្រាមភាសាតំបន់នានា ដើម្បីរួមគ្នាទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលប្រកបដោយសុភមង្គលនិងរាក់ទាក់កក់ក្តៅ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស
ព័ត៌មានរូបភាព ច្រើនទៀត >