ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសចិននឹងក្លាយជា“ឪសថពង្រឹងជំនឿចិត្ត”ក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកឱ្យរីកចំរើនទៅមុខ
2023-01-14 14:45:09cri
Share with:

     

     ទំហំពាណិជ្ជកម្មបរទេសរបស់ចិនបានលើសពី៤០ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង!ចិនបានរក្សាឋានៈជាប្រទេសធំខាងការធ្វើពាណិជ្ជកម្មទំនិញធំទី១លើពិភពលោកក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា!  "តារាងពិន្ទុ"នៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនក្នុងឆ្នាំ២០២២ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី១៣ខែមករាបានពង្រឹងបន្ថែមទៀតនូវជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះសេដ្ឋកិច្ចប្រទេសចិន។

     តើភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មបរទេសរបស់ចិនមកពីណា?  បើមើលពីការនាំចេញអាចឃើញថា   ចិនបានក្តាប់ជាប់នូវបញ្ហាគន្លឹះចំនួន២  ពោលគឺ"ទីផ្សារ"និង"ផលិតផល"។ យោងតាមទិន្នន័យនៃសមាគមន៍ឧស្សាហកម្មរថយន្តចិនបានបង្ហាញឱ្យឃើញថា    ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២២  សហគ្រាសផលិតរថយន្តចិនបាននាំចេញរថយន្តដើរដោយថាមពលថ្មីចំនួន៥៩ម៉ឺន៣ពាន់គ្រឿង  ដែលកើនឡើងទ្វេដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះគឺជាគំរូមួយ នៃការអភិវឌ្ឍពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។

     នៅឆ្នាំ២០២២  "រង្វង់មិត្តភក្រ"នៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនឱ្យបានពង្រឹងនិងពង្រីកឥតឈប់ឈរ៖    ឧទាហរណ៍ដូចជាការនាំចេញទៅកាន់ដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាអាស៊ាននិងសហភាពអឺរ៉ុបជាដើម សុទ្ធតែបានរក្សាកំណើនយ៉ាងឆាប់រហ័ស  ការនាំចេញទៅកាន់បណ្តាប្រទេសនៅតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ"បានកើនឡើង២០ភាគរយ  ដែលជំរុញកំណើននៃការនាំចេញជាទូទៅ ឱ្យកើនឡើង៦.១ភាគរយ។ល។

     បើមើលពីការនាំចូលអាចឃើញថា  ទីផ្សារតម្រូវការក្នុងស្រុកប្រកបដោយសក្ដានុពលដ៏ធំធេងរបស់ប្រទេសចិន បានផ្តល់នូវការគាំទ្រយ៉ាងខ្លាំង។ ពីត្រីមាសទី១ដល់ទី៣នៃឆ្នាំ២០២២  ផលិត ផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានឡើងដល់៨៧លាន២ម៉ឺន៦ពាន់៩រយលានយាន់ប្រាក់ចិន   បើកគិតតាមតម្លៃថេរ   បានកើនឡើង៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១។  សេដ្ឋកិច្ចទទួល បានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងភាពរឹងមាំ   ហើយអ្នកប្រើប្រាស់មានជំនឿចិត្ត  និងហ៊ានចំណាយប្រាក់។

      ស្ថិរភាពនៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនគឺទទួលបានអាស្រ័យដោយការគាំទ្រដ៏ខ្លាំងក្លានៃគោលនយោបាយផងដែរ។  ចាប់តាំងពីឆ្នាំ២០២២មក  ដើម្បីជួយសហគ្រាសពាណិជ្ជកម្មបរទេសដោះស្រាយបញ្ហាដូចជាការដឹកជញ្ជូនទំនិញមិនសូវរលូន  និងការលំបាកផ្នែកប្រាក់ទុកជាដើម   រដ្ឋាភិបាលចិនបានដាក់ចេញវិធានការមួយចំនួនសម្រាប់ជំរុញស្ថិរភាពនិងលើកកម្ពស់គុណភាពនៃពាណិជ្ជកម្មបរទេស។ នៅឆ្នាំ២០២២  សហគ្រាសពាណិជ្ជកម្មបរទេសដែលទទលបានសមិទ្ធផលជាក់ស្តែងផ្នែកក្នុងការនាំចេញនាំចូល  បានកើនឡើង៥.៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។

      ក្នុងបរិបទនៃជំងឺកូវីដ១៩  ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនបានពង្រីកយ៉ាងពេញលេញនូវឧត្តមភាពដូចជាមានសមត្ថភាពផលិតកម្មយ៉ាងខ្លាំង  និងខ្សែសង្វាក់ផ្គត់ផ្គង់មានភាពពេញ លេញជាដើម  បានបំពេញបន្ថែមប្រកបដោយប្រសិទ្ធិភាពនូវកង្វះខាតផ្គត់ផ្គង់សកល  ក៏ដូចជារួមចំណែកយ៉ាងសំខាន់ដល់ការធ្វើពាណិជ្ជកម្មសកលនិងការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភព លោក។ នាពេលបច្ចុប្បន្ននេះ  ចំណែកទីផ្សារអន្តរជាតិនៃការនាំចេញរបស់ប្រទេសចិនបានឈានដល់១៤.៧ភាគរយ ដែលបានជាប់ចំណាត់ថ្នាក់ទី១នៅលើពិភពលោកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា។ ក្នុងពោលដំណាលគ្នា  ប្រទេសចិនបានបន្តកាន់ឋានៈជាប្រទេសនាំចូលធំទី២លើពិភពលោកក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា   ជាទីផ្សារនាំចេញរបស់ប្រទេសនិងតំបន់ចំនួន ២១០  ហើយក៏ជាទីផ្សារនាំចេញដ៏សំខាន់របស់ប្រទេសនិងតំបន់ចំនួន៦០ផងដែរ។ នេះគឺជាការបង្ហាញពីកម្លាំងប្រកួតប្រជែងចម្រុះនៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន  ក៏ដូចជាការបោះឆ្នោតគាំទ្រចំពោះពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនពីអ្នកប្រើប្រាស់ពិភពលោកផងដែរ។

     នៅក្នុងសន្និសិទការងារសេដ្ឋកិច្ចមជ្ឈិមដែលបានធ្វើឡើងនៅចុងឆ្នាំ២០២២  "ការពង្រីកតម្រូវការក្នុងស្រុក" និង"ការប្រកាន់ខ្ជាប់ការជំរុញការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់"  គឺជាពាក្យគន្លឹះសំខាន់ៗ។  នេះមានន័យថា  នៅឆ្នាំ២០២៣  ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិននឹងបន្តមានភាពរស់រវើកឥតឈប់ឈរ  និងកម្លាំងចលករយ៉ាងខ្លាំងក្លាដែលនឹងជួយឱ្យសេដ្ឋកិច្ចប្រទេសចិនដំណើរការកាន់តែលឿន   និងបន្តក្លាយទៅជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស