ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា សេដ្ឋកិច្ចនិងសង្គមចិននឹងបញ្ចេញភាពរស់រវើកថែមមួយកម្រិតទៀត ដើម្បីបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងដល់ការងើបឡើងវិញរបស់សេដ្ឋកិច្ចសកល
2023-01-14 12:30:11cri
Share with:

ថ្ងៃទី១៣ខែមករា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា យោងតាមតម្រូវការបានកើនឡើងជាសន្សឹមៗ និងឥទ្ធិពលវិជ្ជមានរបស់គោលនយោបាយ សេដ្ឋកិច្ចនិងសង្គមចិននឹងបញ្ចេញភាពរស់រវើកថែមមួយកម្រិតទៀត ដើម្បីបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងដល់ការងើបឡើងវិញរបស់សេដ្ឋកិច្ចសកល ។

 លោក Wang Wenbin បានថ្លែងទៀតថា នាពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានវិនិយោគអន្តរជាតិជាច្រើនបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៣ ។ សភាពាណិជ្ជកម្មនៃប្រទេសជាច្រើននៅប្រទេសចិន ដូចជាអាមេរិក អង់គ្លេសនិងអាល្លឺម៉ងជាដើមបានសម្គាល់ថា ប្រទេសចិនកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ វាមានអំណោយផលដល់ការរៀបចំឡើងវិញនូវការទៅមក និងការធ្វើដំណើរផ្នែកពាណិជ្ជកម្មរបស់បុគ្គលិកចិននិងបរទេស ក៏ដូចជានឹងរៀបចំឡើងវិញនូវសុទិដ្ឋិនិយមចំពោះទីផ្សារចិនផងដែរ ប្រទេសចិននឹងបន្តក្លាយជាគោលដៅវិនិយោគជាអាទិភាពរបស់ទុនបរទេស ។ ការដែលប្រទេសចិនធ្វើឱ្យគោលនយោបាយចូលដែនចិនមានសុក្រឹតភាពថែមមួយកម្រិតទៀត គឺមានអំណោយផលយ៉ាងច្បាស់លាស់ដល់សេដ្ឋកិច្ចក្នុងតំបន់និងពាណិជ្ជកម្មសកល ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស