ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិងជប៉ុនចោទប្រកាន់ដោយគ្មានហេតុផលចំពោះប្រទេសចិន ទាក់ទិននឹងរឿងនេះ ចិនដាស់តឿនអាមេរិកនិងជប៉ុនឱ្យបញ្ឈប់ការប្រឌិត"សត្រូវស្រមើស្រមៃ"
2023-01-14 15:05:49cri
Share with:

    សំដៅចំពោះករណីដែលសេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិងជប៉ុន(២បូក២)ចោទប្រកាន់ដោយគ្មានហេតុផលចំពោះប្រទេសចិន ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងនៅថ្ងៃទី ១៣ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានដាស់តឿនអាមេរិកនិងជប៉ុនឱ្យលុបបំបាត់គំនិតសង្គ្រាមត្រជាក់និងការលម្អៀងខាងមនោគមវិជ្ជា បញ្ឈប់ការប្រឌិត"សត្រូវស្រមើស្រមៃ" ក៏ដូចជាបញ្ឈប់អនុវត្តគំនិត"សង្គ្រាមត្រជាក់ថ្មី"នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយដើរបញ្រ្ចាសទិសដែលបំផ្លិចបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

    តាមការផ្សាយដំណឹងបានឱ្យដឹងថា សហរដ្ឋអាមេរិកនិងជប៉ុនបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិ(២បូក២)ដែលបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែមករាដោយបានអះអាងថា ប្រទេសចិនគឺជាគូប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុតក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបានចោទប្រកាន់ប្រទេសចិនក្នុងបញ្ហាពាក់ព័ន្ធតៃវ៉ាន់ ហុងកុង ស៊ីនជាំងនិងសមុទ្រចិនខាងត្បូងជាដើម ។

    លោក Wang Wenbin បានសង្កត់ធ្ងន់ថា តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាទីកខ្ពស់នៃការអភិវឌ្ឍដោយសន្តិភាព តែមិនមែនជាទីកន្លែងសម្រាប់ធ្វើបដិបក្ខគ្នាផ្នែកភូមិសាស្ត្រនយោបាយនោះទេ ។ ប្រទេសអាស៊ីប៉ាស៊ីហ្វិកគាំទ្រឱ្យប្រកាន់ខ្ជាប់យុត្តិធម៌ ប្រឆាំងនឹងអនុត្តរភាពនិយម រំពឹងទុកការធ្វើកិច្ចសហប្រតិបត្តិការ ប្រឆាំងការបដិបក្ខគ្នា ក៏ដូចជាស្វែងរកពហុភាគីនិយមដ៏ពិតប្រាកដ ហើយប្រឆាំងការបង្កើតជាបក្ខពួកដែលញុះញង់ឱ្យមានការបដិបក្ខគ្នាជាក្រុម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស