ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា អាមេរិកគួរចែករំលែកព័ត៌មានអំពីការរីករាលដាលនៃជំងឺកូវីដ១៩ និងទិន្នន័យវីរុសដោយទាន់ពេលវេលា បើកចំហនិងមានតម្លាភាព
2023-01-14 14:15:51cri
Share with:

      ទាក់ទិននឹងហេតុការណ៍ដែលអាមេរិកតម្រូវឱ្យទេសចរមកពីប្រទេសចិនទទួលការធ្វើតេស្តអាស៊ីដុនយក្លេអ៊ីចពិនិត្យមុនពេលចេញដំណើរ   នៅថ្ងៃទី១៣ខែមករា  លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់នៅសន្និសីទសារព័ត៌មានជាប្រចាំថា    តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក  ជានិច្ចកាល ភាគីចិនតែងតែប្រកាន់ខ្ជាប់គោលការណ៍ស្របតាមច្បាប់  ទាន់ពេលវេលា បើកចំហនិងមានតម្លាភាព  ចែករំលែកព័ត៌មាននិងនិន្នន័យពាក់ព័ន្ធជាមួយសហគមន៍អន្តរជាតិ  ហើយបន្តចែករំលែកនូវលំដាប់ហ្សែននៃករណីឆ្លងវីរុសកូវីដ១៩នៅប្រទេសចិន ជាមួយនឹងអង្គការសុខភាពពិភពលោក  និងធនាគារនិន្នន័យចែករំលែកគ្រុនផ្តាសាយសកល  ដែលបានរួមចំណែកយ៉ាងសកម្មដល់ការស្រាវជ្រាវនិងផលិតវ៉ាស់សាំងនិងឳសថនៃប្រទេសនានា ។

     លោកWangWenbinបានចង្អុលបង្ហាញថា  យោងតាមទិន្នន័យដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិកបង្ហាញឱ្យដឹងថា  បច្ចុប្បន្ននេះ វីរុសបម្លែងថ្មីXBB..៥កំពុងរីករាលដាលយ៉ាងលឿននៅប្រទេសអាមេរិក  ដែលបានក្លាយទៅជាវីរុសដែលមាននិន្នាការកើនឡើងលឿនបំផុតនៅអាមេរិក  បណ្តាលឱ្យមានករណីឆ្លងលើសពី៤០.៥ភាគរយ។ ភាគីអាមេរិក គួរចែករំលែកព័ត៌មានអំពីការរីករាលដាលនៃជំងឺកូវីដ១៩ និងទិន្នន័យវីរុសជាមួយអង្គការសុខាភាពពិភពលោកនិងសហគមន៍អន្តរជាតិដោយទាន់ពេលវេលា  បើកចំហនិងមានតម្លាភាព  ហើយឆ្លើយតបយ៉ាងសកម្មនូវការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ  ដើម្បីទប់ទល់ជាមួយគ្នា។

អ្នកបកប្រែ:冯辉
ប្លុកពិសេស