ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការងារអភិរក្សនិងស្តារឡើងវិញនូវអេកូឡូស៊ីរបស់ប្រទេសចិនទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយលក្ខណៈត្រួសត្រាយ
2023-01-13 14:49:41cri
Share with:

      ថ្ងៃទី១១ ខែមករា អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងធនធានធម្មជាតិចិនបានថ្លែងថា ចាប់ពីក្រសួងធនធានធម្មជាតិចិនបានបង្កើតឡើងអស់រយៈពេល៥ឆ្នាំមក ការងារពិនិត្យអង្កេតចំពោះធនធានធម្មជាតិរបស់ចិនទទួលបានសមិទ្ធផលថ្មីមួយចំនួន ការងារអភិរក្សនិងស្តារឡើងវិញនូវអេកូឡូស៊ីរបស់ប្រទេសចិនទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយលក្ខណៈត្រួសត្រាយ ។

     ក្រសួងធនធានធម្មជាតិចិនបានប្រកាសថា ការងារអភិរក្សនិងស្តារឡើងវិញនូវអេកូឡូស៊ីរបស់ប្រទេសចិនទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយលក្ខណៈត្រួសត្រាយ ដោយសម្រេចបាននូវការកំណត់ខ្សែបន្ទាត់ក្រហមអំពីការអភិរក្សអេកូឡូស៊ីនៅទូទាំងប្រទេស ទំហំតំបន់ខ្សែក្រហមអភិរក្សអេកូឡូស៊ីនៅលើដីគោក មានចំនួនជិត១ភាគបីនៃទំហំផ្ទៃដីសរុបរបស់ចិន ។ ក្រសួងធនធានធម្មជាតិចិនបានចងក្រងនិងអនុវត្តគម្រោងទូទៅនៃកម្មវិធីធំៗនិងសំខាន់ៗ និងគម្រោងពិសេសដើម្បីអភរិក្សនិងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់របស់ចិន ហើយបានរៀបចំចាត់ចែងកម្មវិធីធំៗនិងសំខាន់ៗចំនួន៩និងភារកិច្ចសំខាន់ចំនួន៤៧ផ្នែក  ដើម្បីបង្កើតរបាំងសុវត្ថិភាពនៃអេកូឡូស៊ីរបស់ប្រទេសជាតិ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស