ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការទូទាត់ប្រាក់យាន់ចិនឆ្លងដែនក្នុងការធ្វើពាណិជ្ជកម្មទំនិញនៅឆ្នាំ២០២២បានកើនឡើង៣៧,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មចិនថ្លែងថា សហគ្រាសមានបំណងកាន់តែខ្លាំងឡើងក្នុងការទូទាត់ប្រាក់យាន់ចិន
2023-01-13 15:01:04cri
Share with:

កាលពីថ្ងៃទី១២ខែមករា លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា នៅឆ្នាំ២០២២ ការទូទាត់ប្រាក់យាន់ចិនឆ្លងដែនក្នុងការធ្វើពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនគឺ៧,៩២ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៣៧,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ។ ការទូទាត់ប្រាក់យាន់ចិនឆ្លងដែនក្នុងការវិនិយោគដោយផ្ទាល់គឺ៦,៧៦ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង១៦,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ។

លោកស្រី Shu Jueting បានលើកឡើងថា ពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មនិងធនាគារប្រជាជនចិនរួមគ្នាចេញផ្សាយសេចក្តីជូនដំណឹងស្តីពីការគាំទ្រថែមមួយកម្រិតទៀតឱ្យសហគ្រាសពាណិជ្ជកម្មជាមួយក្រៅប្រទេសពង្រីកការទូទាត់ប្រាក់យាន់ចិនឆ្លងដែននិងជំរុញកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគ ។ ឯកសារនេះបានគាំទ្រថែមមួយកម្រិតទៀតឱ្យសហគ្រាសពាណិជ្ជកម្មជាមួយក្រៅប្រទេសពង្រីកការទូទាត់ប្រាក់យាន់ចិនឆ្លងដែន ដើម្បីបំពេញតម្រូវការទីផ្សារនៃសហគ្រាសពាណិជ្ជកម្មជាមួយក្រៅប្រទេសឱ្យបានកាន់តែល្អប្រសើរក្នុងការទូទាត់ វិនិយោគនិងសហហិរញ្ញប្បទាននិងគ្រប់គ្រងហានិភ័យជាដើម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស