ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយិកានៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិប៉ាន់ប្រមាណថា អត្រាកំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២៣ នឹងដល់ទៅ ២,៧ ភាគរយ
2023-01-13 14:21:59cri
Share with:

    តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ១២ ខែមករា តាមម៉ោងក្នុងតំបន់បានឱ្យដឹងថា លោកស្រី Kristalina Georgieva អគ្គនាយិកានៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិមិនបានសម្រួលបញ្ចុះការប៉ាន់ប្រមាណចំពោះអត្រាកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២៣ ដែលមានចំនួនដល់ទៅ ២,៧ ភាគរយនោះទេ។

    លោកស្រី Kristalina Georgieva បានលើកឡើងថា តាមការប៉ាន់ប្រមាណ អតិផរណាខាងសេដ្ឋកិច្ចនៅតែមានកម្រិតខ្ពស់ក្នុងឆ្នាំ ២០២៣ ហើយកំណើនសេដ្ឋកិច្ចសកលនឹងបន្តបង្អង់ល្បឿនកំណើនថែមទៀត ប៉ុន្តែទីផ្សារកម្លាំងពលកម្មនឹងរក្សាភាពខ្លាំងក្លា អង្គការ IMF បានប៉ាន់ប្រមាណថា មិនមានការសម្រួលបញ្ចុះយ៉ាងសំខាន់ណានោះទេ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស