ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកគួរតែសុំអភ័យទោសនិងសងថ្លៃជំងឺចិត្តអំពីការធ្វើពិសោធនុយក្លេអ៊ែរនៅប្រជុំកោះ Marshall
2023-01-13 17:23:09cri
Share with:

ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្តែង ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែគ្មានប្រតិបត្តិការជាក់ស្តែងដូចការសម្តែងអាកប្បកិរិយានោះទេ ។ មួយរយៈពេលមិនជាយូរប៉ុន្មាន អង្គការគ្រប់គ្រងសព្វាវុធ ការពារបរិស្ថាននិងអង្គការផ្សេងទៀតចំនួនជាង១០០បានផ្ញើសារលិខិតជូនរដ្ឋាភិបាលអាមេរិក ដើម្បីដាស់តឿនឱ្យអាមេរិកធ្វើតាមពាក្យសន្យា ដោយសុំអភ័យទោសជាផ្លូវការនិងសងថ្លៃជំងឺចិត្តដោយសមហេតុផលចំពោះការដែលអាមេរិកធ្វើពិសោធនុយក្លេអ៊ែរទ្រង់ទ្រាយធំនៅប្រជុំកោះ Marshall នៅទសវត្សរ៍ឆ្នាំ៤០និង៥០នៃសតវត្សន៍មុន ។ នេះជាសំឡេងយុត្តិធម៌របស់សហគមន៍អន្តរជាតិ ហើយក៏ជាការតវ៉ារួមចំពោះសហរដ្ឋអាមេរិកផងដែរ ។ សហរដ្ឋអាមេរិកដែលធ្វើឱ្យនុយក្លេអ៊ែររីកសាយភាយបានក្លាយជាប្រទេសដែលរងការរិះគន់ទូទៅពីសហគមន៍អន្តរជាតិ ។

ប្រជុំកោះ Marshall ស្ថិតនៅភាគកណ្តាលនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលត្រូវសហរដ្ឋអាមេរិកគ្រប់គ្រងផ្នែកយោធាកាលពីឆ្នាំ១៩៤៤ ចាប់ផ្តើមគ្រប់គ្រងដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៤៧ ហើយទទួលបានឯករាជ្យភាពកាលពីឆ្នាំ១៩៨៦ ។ ក្នុងអំឡុងពេលពីឆ្នាំ១៩៤៦ដល់១៩៥៨ សហរដ្ឋអាមេរិកបានធ្វើពិសោធនុយក្លេអ៊ែរចំនួន៦៧លើកនៅប្រជុំកោះ Marshall ។ ព្រមពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានចាក់ចោលដីធ្លីដែលត្រូវនុយក្លេអ៊ែរបំពុលទម្ងន់ជាង១លាន៣សែនតោននៃទីតាំងធ្វើពិសោធនុយក្លេអ៊ែរក្នុងរដ្ឋ Nevada របស់ខ្លួនទៅលើប្រជុំកោះ Marshall តែម្តង ។

ដោយសាររងកម្លាំងសម្ពាធពីអន្តរជាតិ ពេលសហរដ្ឋអាមេរិកនិងប្រជុំកោះ Marshall បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងសេរីកាលពីឆ្នាំ១៩៨៦ ក៏ឯកភាពគ្នាថា នឹងទទួលរងទំនួលខុសត្រូវសងថ្លៃជំងឺចិត្តចំពោះការខូចខាតផ្ទាល់ខ្លួននិងខាងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងតំបន់ដែលបណ្តាលមកពីការធ្វើពិសោធនុយក្លេអ៊ែរ ។ តុលាការមជ្ឈិត្តកម្មអន្តរជាតិមួយដែលបង្កើតឡើងកាលពីឆ្នាំ១៩៨៨បានកាត់ក្តីថា សហរដ្ឋអាមេរិកគួរតែសងថ្លៃជំងឺចិត្តចំនួន២ពាន់៣រយលានដុល្លារអាមេរិកចំពោះប្រជុំកោះ Marshall ប៉ុន្តែត្រូវសហរដ្ឋអាមេរិកបដិសេធ ។ កាសែត Los Angeles Times បានដកស្រង់ឯកសារជាភស្តុតាងបង្ហាញឱ្យឃើញថា សហរដ្ឋអាមេរិកគ្រាន់តែបានបង់លុយ៤លានដុល្លារអាមេរិកប៉ុណ្ណោះ ។ រីឯរបាយការណ៍មួយដែលវេបសាយបណ្ណសារនៃក្រសួងការបរទេសអាមេរិកបានចេញផ្សាយកាលពីឆ្នាំ២០០៥បានលើកឡើងថា កិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកនិងប្រជុំកោះ Marshall បានចុះហត្ថលេខានៅឆ្នាំ១៩៨៦គឺគ្របដណ្តប់ការទារសំណងទាំងអស់ដែលបូករួមទាំងកាលពីមុន បច្ចុប្បន្ននេះនិងពេលអនាគត ក៏ដូចជារួមមានទាំងសំណងខាងនុយក្លេអ៊ែរ ។

និយាយតែថើរៗចំពោះបទឧក្រិដ្ឋដែលខ្លួនបានប្រព្រឹត្ត ហើយមិនសងថ្លៃជំងឺចិត្តឱ្យបានគ្រប់គ្រាន់ ទង្វើអសីលធម៌និងអនុត្តរភាពរបស់សហរដ្ឋអាមេរិកបាននាំឱ្យពិភពលោកទាំងមូលមានការខឹងសម្បាយ៉ាងខ្លាំង ។ កាលពីឆ្នាំ២០២២ កិច្ចប្រជុំលើកទី៥១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្ត ដោយដាស់តឿនឱ្យប្រទេសពាក់ព័ន្ធរ៉ាប់រងទំនួលខុសត្រូវដើម្បីជួយប្រជុំកោះ Marshall ឱ្យដោះស្រាយបញ្ហាដែលបន្សល់ទុកពីការពិសោធនុយក្លេអ៊ែរ ។ ដោយមកពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងសេរីជិតនឹងផុតកាលបរិច្ឆេទនៅឆ្នាំ២០២៣ អង្គការជាងមួយរយបានផ្ញើសារលិខិតជូនរដ្ឋាភិបាលអាមេរិកនៅពេលថ្មីៗកន្លងទៅនេះ ដោយរំពឹងថា សហរដ្ឋអាមេរិកអាចសុំអភ័យទោសជាផ្លូវការ ហើយកំណត់យ៉ាងច្បាស់ពីចំនួនថ្លៃជំងឺចិត្តកាន់តែសមហេតុផលក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីសងយុត្តិធម៌ឱ្យប្រជុំកោះ Marshall វិញ 

ក្នុងនាមជាប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុត អាមេរិកមិនត្រឹមតែត្រូវរ៉ាប់រងទំនួលខុសត្រូវក្នុងការដោះស្រាយកិច្ចការបន្ទាប់បន្សំនិងសងថ្លៃជំងឺចិត្តនៃការធ្វើពិសោធនុយក្លេអ៊ែរនៅប្រជុំកោះ Marshall ប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបញ្ឈប់ទង្វើរីកសាយភាយនុយក្លេអ៊ែរដ៏គ្រោះថ្នាក់នាពេលបច្ចុប្បន្ន កុំបន្ថែមបំណុលថ្មីទៅលើបំណុលចាស់ដែលមិនទាន់សងរួចនោះឱ្យសោះ៕

 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស