ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណប6Eអាស៊ីប៉ាស៊ីហ្វិក
2023-01-13 15:12:58cri
Share with:

      វេលាម៉ោង២និង១០នាទីថ្ងៃទី១៣ខែមករា តាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណប6Eអាស៊ីប៉ាស៊ីហ្វិកតាមរយៈរ៉ុក្កែតដឹកជញ្ជូនLong March-2Cនៅទីលានបង្ហោះផ្កាយរណបXichang ផ្កាយរណបបានចូលទៅកាន់គន្លងតារាវិថីដោយចំគោលដៅតាមការគ្រោងទុក ភារកិច្ចបាញ់បង្ហោះលើកនេះទទួលផលជោគជ័យដោយគាប់ប្រសើរ។ ផ្កាយរណបនេះនឹងប្រើប្រាស់ក្នុងការផ្តល់សេវាទូរគមនាគមន៍ប្រកបដោយគុណភាពខ្ពស់ដល់តំបន់អាស៊ីអាគ្នេយ៍។

      ភារកិច្ចលើកនេះគឺជាដំណើរហោះហើរលើកទី៤៦០របស់រ៉ុក្កែតដឹកជញ្ជូនLong Marchមួយចំនួន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស