ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងធារាសាស្ត្រនៃប្រទេសចិនថែ្លងថា ការងារបង្ការសំណឹកដីរបស់ប្រទេសចិនទទួលបានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់
2023-01-13 14:20:14cri
Share with:

    នៅថ្ងៃទី ១២ ខែមករា ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពីការងារបង្ការសំណឹកដីទូទាំងប្រទេសចិន ។ អ្នកទទួលខុសត្រូវនៃក្រសួងធារាសាស្ត្រនៃប្រទេសចិនបានលើកឡើងថា យោងតាមលទ្ធផលពិនិត្យតាមដានថ្មីបំផុតបានបង្ហាញឱ្យឃើញថា ទំហំផ្ទៃដីដែលមានស្ថានភាពសំណឹកដីទូទាំងប្រទេសចិននៅឆ្នាំ ២០២១ មានចំនួន ២ លាន ៦ សែន ៧ ម៉ឺន ៤ ពាន់ ២ រយគីឡូម៉ែត្រការ៉េ ដែលត្រូវបានកាត់បន្ថយ ២ សែន ៧ ម៉ឺន ៤ ពាន់ ៩ រយគីឡូម៉ែត្រការ៉េបើប្រៀបធៀបនឹងរយៈពេល ១០ ឆ្នាំមុន ។ ការងារបង្ការសំណឹកដីរបស់ប្រទេសចិនទទួលបានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ ហើយទំហំផ្ទៃដីនិងកម្រិតប្រើប្រាស់នៃសំណឹកដីសុទ្ធតែលេចចេញនិន្នាការ"ធ្លាក់ចុះ"ជាបន្តបន្ទាប់ ។ ព្រមពេលជាមួយគ្នានេះ ការអភិរក្សទៅលើការបង្ការសំណឹកដីបានកែលម្អប្រកបដោយប្រសិទ្ធភាពនូវលក្ខណសម្បត្តិបង្កបង្កើនផលកសិកម្មនិងបរិយាកាសរស់នៅតាមជនបទ ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋាន ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស