ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ali Bongo Ondimba ប្រធានាធិបតីហ្កាបុងជួបពិភាក្សាការងារជាមួយលោក Qin Gang រដ្ឋមន្រ្តីការបរទេសចិន
2023-01-13 14:20:52cri
Share with:

    នៅថ្ងៃទី ១២ ខែមករា តាមម៉ោងក្នុងតំបន់ នៅទីក្រុង Libreville រដ្ឋធានីហ្កាបុង លោក Ali Bongo Ondimba ប្រធានាធិបតីហ្កាបុងបានជួបពិភាក្សាការងារជាមួយលោក Qin Gang រដ្ឋមន្រ្តីការបរទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសហ្កាបុង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Qin Gang បានលើកឡើងថា ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសហ្កាបុងដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាពង្រឹងការកសាងទំនុកចិត្តគ្នាខាងយុទ្ធសាស្ត្រនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងន័យជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិននិងហ្កាបុងឡើងដល់កម្រិតកាន់តែខ្ពស់ ។

    ជាការឆ្លើយតប លោក Ali Bongo Ondimba សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងគ្រប់ជ្រុងជ្រោយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ហ្កាបុង ។ ហ្កាបុងរីករាយរួមសហការជាមួយប្រទេសចិនដើម្បីបង្កើនកិច្ចសម្របសម្រួលនិងសហការ រួមគ្នាគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាបង្កើនសិទ្ធិបញ្ចេញមតិរបស់ប្រទេសអាហ្វ្រិកក្នុងអភិបាលកិច្ចអន្តរជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស