ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ជានិច្ចកាល ប្រទេសចិនតែងតែតម្កល់ទុកទ្វីបអាហ្រ្វិកជាទិសដៅអាទិភាពក្នុងកិច្ចការទូត
2023-01-13 15:10:47cri
Share with:

      ថ្ងៃទី១១ខែមករា នៅទីស្នាក់ការទូទៅនៃសហភាពអាហ្រ្វិក លោកQinGangរដ្ឋមន្រ្តីការបរទេសចិនបានធ្វើកិច្ចសន្ទនាជាយុទ្ធសាស្រ្តលើកទី៨រវាងចិននិងសហភាពអាហ្រ្វិកជាមួយលោកFakiប្រធានគណៈកម្មាធិការសហភាពអាហ្រ្វិក ព្រមទាំងរួមគ្នាចូលរួមក្នុងពិធីបញ្ចប់ការសាងសង់ជាស្ថាពរនៃទីស្នាក់ការអចិន្រ្តៃយ៍នៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងទ្វីបអាហ្រ្វិកនិងជួបជាមួយអ្នកសារព័ត៌មាន។ពេលធ្វើបទបង្ហាញអំពីសភាពការណ៍ពាក់ព័ន្ធកាលពីថ្ងៃទី១២ខែមករា លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា លោករដ្ឋមន្រ្តីការបរទេសចិនQinGangបានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែតម្កល់ទុកទ្វីបអាហ្រ្វិកជាទិសដៅអាទិភាពក្នុងកិច្ចការទូត ការបន្តវេននិងផ្សព្វផ្សាយចំណងមិត្តភាពរវាងចិននិងអាហ្រ្វិកបានក្លាយជាទំនៀមទម្លាប់ប្រពៃណីនិងលក្ខណៈពិសេសយ៉ាងច្បាស់លាស់របស់កិច្ចការទូតនៃប្រទេសចិន។

      លោកWangWenbinបានថ្លែងទៀតថា គម្រោងទីស្នាក់ការអចិន្រ្តៃយ៍នៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងទ្វីបអាហ្រ្វិកជាគម្រោងសហប្រតិបត្តិការដ៏សំខាន់រវាងចិននិងអាហ្រ្វិកដែលលោកស៊ីជីនភីងប្រធានរដ្ឋចិនបានប្រកាសក្នុងកិច្ចប្រជុំកំពូលក្រុងប៉េកាំងនៃវេទិកាសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិកកាលពីឆ្នាំ២០១៨ ហើយក៏ជាគម្រោងជានិមិត្តសញ្ញាមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក បន្ទាប់ពីមជ្ឈមណ្ឌលសន្និសីទសហភាពអាហ្រ្វិកផងដែរ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោកQinGangក៏បានច្រានចោលការថ្កោលទោសគ្មានហេតុផលដែលហៅថា ចិនបាននាំមកនូវ"អន្ទាក់បំណុល”ដល់អាហ្រ្វិក ដោយបានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយអាហ្រ្វិកឱ្យកាត់បន្ថយសម្ពាធខាងបំណុល អ្វីដែលហៅថា"អន្ទាក់បំណុល”គឺអន្ទាក់ពាក្យពេចន៍ដែលដាក់នៅលើចិននិងអាហ្រ្វិកដោយបង្ខំ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស