ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រួសាររស់នៅលើកប៉ាល់នេសាទ
2023-01-13 11:23:00cri
Share with:

      លោក Huang Shulong មានអាយុ ៥១ ឆ្នាំ ដែលបានចិញ្ចឹមត្រីលឿងធំតាមឆ្នេរសមុទ្រខេត្តហុកគៀនភាគអាគ្នេយ៍ចិនអស់រយៈពេលជាង២០ឆ្នាំទៅហើយ។ ក្រុមគ្រួសារលោករស់នៅលើកប៉ាល់នេសាទ ប្រអប់សំណាញ់ចិញ្ចឹមត្រីធុនធំរាងចតុកោននីមួយៗក្នុងលំហរសមុទ្រ គឺជា"ស្រែចម្ការ"លើសមុទ្រដែលពួកគាត់ពឹងលើវា ដើម្បីចិញ្ចឹមជីវិត។

      ប្អូនស្រីរបស់លោក Huang Shulong ក៏ជាអ្នកចិញ្ចឹមត្រីលឿងធំផងដែរ។ លោក Huang Shulong រកឃើញថា ដោយសារបានប្តូរប្រអប់សំណាញ់ចិញ្ចឹមត្រីធ្វើពីកៅស៊ូធុនថ្មី ហេតុនេះបានជាត្រីលឿងធំដែលគ្រួសារប្អូនស្រីគាត់ចិញ្ចឹមមានគុណភាពល្អជាងរបស់គាត់។ ប្រអប់សំណាញ់ចិញ្ចឹមត្រីរបស់លោក Huang Shulong មិនត្រឹមតែតូចប៉ុណ្ណោះទេថែមទាំងមានភាពអន់ខ្សោយក្នុងការទប់ទល់នឹងខ្យល់រលក និងងាយត្រូវបំផ្លាញ ក្លាយទៅជាសម្រាមអណ្តែតលើសមុទ្រ។

      ដើម្បីការពារអេកូឡូស៊ីសមុទ្រ អាជ្ញាធរក្នុងតំបន់បានចេញលុយជួយអ្នកចិញ្ចឹមត្រីលើសមុទ្រធ្វើឱ្យប្រសើរឡើងនូវប្រអប់សំណាញ់ចិញ្ចឹមត្រី និងបានចាត់បញ្ជូនអ្នកបច្ចេកវិទ្យាឱ្យទៅដោះស្រាយបញ្ហាជូនអ្នកនេសាទ។ ប្រាក់ឧបត្ថម្ភចំនួនច្រើនដែលបើកដោយរដ្ឋាភិបាលជួយធ្វើឱ្យលោក Huang Shulong សម្រេចចិត្តប្តូរប្រអប់សំណាញ់ចិញ្ចឹមត្រី។

      ពេលរដូវកាលប្រមូលផលមកដល់ ត្រីលឿងធំរបស់គ្រួសារលោក Huang Shulong លក់បានជិត១ លានយាន់ប្រាក់ចិនក្នុងពេលតែមួយយប់។

      ការវិវឌ្ឍរីកចម្រើននៃបច្ចេកទេសចិញ្ចឹមត្រីដោយប្រអប់សំណាញ់មិនត្រឹមតែបានធ្វើឱ្យមុខម្ហូបលើតុអាហាររបស់ប្រជាជនចិនកាន់តែសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងបានអភិរក្សបរិស្ថានអេកូឡូស៊ីសមុទ្រ ក៏ដូចជាបាននាំមកនូវក្តីសង្ឃឹមច្រើនអណេកដល់ជីវភាពរបស់លោក Huang Shulong និងអ្នកចិញ្ចឹមត្រីផ្សេងទៀតដែរ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស