ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅឆ្នាំ២០២៣នេះ អាមេរិកបានកើតមានករណីបាញ់ប្រហារទ្រង់ទ្រាយធំយ៉ាងហោចណាស់ចំនួន២២លើករួចហើយ
2023-01-13 14:50:57cri
Share with:

      នៅរសៀលថ្ងៃទី១១ខែមករា តាមម៉ោងក្នុងតំបន់ ករណីបាញ់ប្រហារបានកើតឡើងនៅទីក្រុងវ៉ាស៊ីតោនរដ្ឋធានីអាមេរិក  ដោយមានមនុស្សម្នាក់បានដកកាំភ្លើងមកបាញ់ក្នុងពេលមានជម្លោះនៅតាមផ្លូវ   ហើយបានបាញ់បុរសពេញវ័យម្នាក់ និងកុមារ២នាក់ដែលមានអាយុ៦ឆ្នាំនិង៩ឆ្នាំដោយឡែកពីគ្នាដែលកំពុងដើរឆ្លងកាត់ផ្លូវ  បណ្តាលឱ្យមនុស្សទាំង៣នាក់នេះរងរបួស។

      យោងតាមទិន្នន័យនៃវេបសាយGun Violence Archiveបង្ហាញឱ្យឃើញថា ក្នុងរយៈពេលមិនដល់២សប្តាហ៍ក្នុងឆ្នាំ2023  យ៉ាងហោចណាស់បានកើតឡើងហេតុការណ៍អំពើហិង្សាដោយកាំភ្លើងទ្រង់ទ្រាយធំចំនួន២២លើកនៅអាមេរិកហើយ។  កាសែតTheGuardian អង់គ្លេសបានអះអាងថា  ប្រេកង់ខ្ពស់នៃហេតុការណ៍បាញ់ប្រហារនៅអាមេរិក ហាក់ដូចជាគ្រោះថ្នាក់ចរាចរណ៍   ហើយជនជាតិអាមេរិកត្រូវបង្ខំចាត់ទុកហេតុការណ៍នេះជារឿងធម្មតា៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស