ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋធានីអាហ្វហ្កានីស្ថានកើតមានការវាយប្រហារដោយការបំផ្ទុះបែបអត្តឃាតដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់បាត់បង់ជីវិត
2023-01-12 11:17:05cri
Share with:

      ថ្ងៃទី១១ខែមករា នៅតំបន់ស្ថិតនៅក្បែរទីស្តីការក្រសួងការបរទេសបណ្តោះអាសន្ននៃក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថានបានកើតមានការវាយប្រហារដោយការបំផ្ទុះបែបអត្តឃាតដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់បាត់បង់ជីវិតនិងច្រើននាក់ទៀតរងរបួស។បច្ចុប្បន្ន នៅមិនទាន់មានអង្គការឬបុគ្គលណាអះអាងថា ខ្លួនជាអ្នកបង្កការបំផ្ទុះនេះនោះឡើយ។

      គួរបញ្ជាក់ថា រយៈពេលជិត២ខែកន្លងមកនេះ រឿងវាយប្រហារដោយការបំផ្ទុះបានកើតឡើងជាញឹកញយនៅតំបន់នានានៃប្រទេសអាហ្វហ្កានីស្ថាន។ "រដ្ឋអ៊ីស្លាម”ដែលជាអង្គការជ្រុលនិយមបានអះអាងថា ខ្លួនជាអ្នកបង្ករឿងវាយប្រហារជាច្រើនលើកដែលចាត់ទុកសាលារៀន វិហារអ៊ីស្លាមនិងឡានក្រុងជាគោលដៅវាយប្រហារ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស