ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីធ្វើបទបង្ហាញអំពីទេសចរណ៍វប្បធម៌ក្រោមប្រធានបទ “ទៅធ្វើទេសចរណ៍នៅក្រុង Suzhou ប្រទេសចិន”បានធ្វើឡើងនៅសិង្ហបុរី ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍វប្បធម៌រវាងចិននិងសិង្ហបុរី
2023-01-12 15:09:38cri
Share with:

រសៀលថ្ងៃទី១១ខែមករា ពិធីធ្វើបទបង្ហាញអំពីទេសចរណ៍វប្បធម៌ក្រោមប្រធានបទ ទៅធ្វើទេសចរណ៍នៅក្រុង Suzhou ប្រទេសចិនដែលសហការរៀបចំដោយមជ្ឈមណ្ឌលវប្បធម៌ចិននៅសិង្ហបុរី ការិយាល័យព័ត៌មាននៃរដ្ឋបាលប្រជាជនក្រុង Suzhou និងមន្ទីរវប្បធម៌ វិទ្យុ ទូរទស្សន៍និងទេសចរណ៍នៃក្រុង Suzhou បានធ្វើឡើងនៅមជ្ឈមណ្ឌលវប្បធម៌ប្រទេសចិនរបស់សិង្ហបុរី ដើម្បីផ្សព្វផ្សាយពីធនធានវប្បធម៌និងទេសចរណ៍ក្រុង Suzhou ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់និងមានខ្លឹមសារដ៏សម្បូរបែបចំពោះប្រជាជនសិង្ហបុរី ក៏ដូចជាជំរុញការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងចិននិងសិង្ហបុរីផងដែរ ។

ពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលវប្បធម៌ប្រទេសចិននៅសិង្ហបុរីបានរៀបចំធ្វើសកម្មភាពឃោសនាវប្បធម៌និងទេសចរណ៍របស់ចិនពីរលើកគឺ រដូវកាលឃោសនាអំពីទេសចរណ៍ព្រិលទឹកកកនៅតំបន់ភាគខាងជើងប្រទេសចិនចំពោះអន្តរជាតិឆ្នាំ២០២៣និងពិធីធ្វើបទបង្ហាញអំពីទេសចរណ៍និងវប្បធម៌ក្រុង Suzhou ដែលជំរុញឱ្យស្តារឡើងវិញនូវការផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍របស់ប្រជាជនចិននិងសិង្ហបុរី ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស