ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោក João Manuel Gonçalves Lourenço ប្រធានាធិបតីអង់ហ្គោឡាផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៤០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងអង់ហ្គោឡា
2023-01-12 15:20:16cri
Share with:

    នៅថ្ងៃទី ១២ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក João Manuel Gonçalves Lourenço ប្រធានាធិបតីអង់ហ្គោឡាបានផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៤០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ ។

    ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីចិននិងអង់ហ្គោឡាបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៤០ ឆ្នាំមក ជានិច្ចកាល ភាគីទាំងពីរតែងតែរក្សានូវចំណងមិត្តភាពនិងភាពស្មោះត្រង់ ពួតដៃគ្នាឆ្ពោះទៅមុខ ក៏ដូចជាបង្កើនការស្វែងយល់ពីគ្នានិងការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលនិងការយកចិត្តទុកដាក់ដ៏សំខាន់រវាងគ្នានិងគ្នា ។ បច្ចុប្បន្ននេះ និន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងអង់ហ្គោឡាមានភាពល្អប្រសើរ កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរយ៉ាងប្រាកដប្រជា ។

    ថ្លែងក្នុងសារលិខិត លោក João Manuel Gonçalves Lourenço បានលើកឡើងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងអង់ហ្គោឡានិងចិនបានរក្សាការអភិវឌ្ឍជាបន្តបន្ទាប់ កិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើគ្រប់វិស័យទទួលបានសមិទ្ធផលដ៏ធំធេងដែលគួរឱ្យពេញចិត្ត ។ អង់ហ្គោឡារីករាយបង្កើនទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសចិននិងបង្កើតអនាគតដែលចែករំលែកគ្នានិងឈ្នះ-ឈ្នះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស