ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍នៃវេទិកាសេដ្ឋកិច្ចពិភពលោក៖ ការកើនឡើងនៃថ្លៃដើមក្នុងជីវភាពរស់នៅ គឺជាហានិភ័យរយៈពេលខ្លីដ៏ធ្ងន់ធ្ងរបំផុតនៃសកលលោក
2023-01-12 11:23:31cri
Share with:

      ថ្ងៃទី១១ខែមករាតាមម៉ោងក្នុងតំបន់   វេទិកាសេដ្ឋកិច្ចពិភពលោកដែលមានទីចាត់ការទូទៅនៅទីក្រុងហ្សឺណែវប្រទេសស្វីស  បានចេញផ្សាយរបាយការណ៍ស្តីពីហានិភ័យសកលឆ្នាំ២០២៣។  របាយការណ៍នេះបានចង្អុលបង្ហាញថា  ដោយសាររងឥទ្ធិពលពីការប៉ះទង្គិចនិងភូមិសាស្ត្រ  សេដ្ឋកិច្ច   ការកើនឡើងនៃថ្លៃដើមក្នុងជីវភាពរស់នៅបានក្លាយទៅជាហានិភ័យរយៈពេលខ្លីដ៏ធ្ងន់ធ្ងរបំផុត ដែលសកលលោកកំពុងប្រឈមមុខ ។

     តាមការផ្សាយដំណឹងឱ្យដឹងថា  របាយការណ៍ស្តីពីហានិភ័យសកលឆ្នាំ២០២៣គឺអនុលោមតាមក្របខ័ណ្ឌរយៈពេល ២ឆ្នាំនាពេលអនាគត និង១០ឆ្នាំនាពេលអនាគត  ព្រមនិងតាមលំដាប់នៃភាពធ្ងន់ធ្ងរនៃហានិភ័យ   រាយឈ្មោះនៃហានិភ័យរយៈពេលខ្លីនិងរយៈពេលវែងចំនួន១០ ដែលសកលលោកកំពុងប្រឈមមុខដោយឡែក។

     ក្នុងចំណោមនោះ  ការកើនឡើងនៃថ្លៃដើមក្នុងជីវភាពរស់នៅ  គ្រោះមហន្តរាយធម្មជាតិ  និងអាកាសធាតុជ្រុលខ្លាំងនិងការប៉ះទង្គិចភូមិសាស្ត្រសេដ្ឋកិច្ច  បានស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង៣នៃហានិភ័យរយៈពេលខ្លីនៃសកលលោក ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស