ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកចិញ្ចើមគោលើវាលស្មៅ
2023-01-12 14:53:30cri
Share with:

វាលស្មៅKeerqinនៃភូមិភាគស្វ័យតម៉ុងហ្គោលីក្នុងដែលស្ថិតនៅភាគខាងជើងប្រទេសចិនជាទីកន្លែងសម្បូរទៅដោយប្រភពទឹកនិងស្មៅក្រាស់ៗ សត្វគោនិងចៀមពាសពេញគ្រប់ទិសទី។កសិករលោកWu Changshengបានរស់នៅទីនេះតាំងពីដូនតាមកម្ល៉េះ។ក្នុងរដូវក្តៅឆ្នាំ២០២២ លោកWu Changshengមានកង្វល់ពីរ មួយគឺបានធ្លាក់ភ្លៀងខ្លាំងជា

ច្រើនថ្ងៃជាប់គ្នា បានលិចចម្ការដាំពោត នេះមិនត្រឹមតែបានប៉ះពាលដល់ចំណូលតែ

ប៉ុណ្ណោះទេ ហើយក៏ធ្វើឱ្យគោនិងចៀមគ្មានស្មៅស៊ី។កង្វល់ទីពីរគឺកូនប្រុសឈ្មោះWu Kaijunរបស់លោកបានប្រឡងជាប់សកលវិទ្យាល័យ តាមពិតទៅនេះជារឿងគួរឱ្យសប្បាយរីករាយចំពោះគ្រួសារលោក តែបញ្ហាប្រឈមនាបច្ចុប្បន្នគឺត្រូវរកលុយបង់ថ្លៃសាលា ជួយទំនុកបម្រុងកូនប្រុសឱ្យចូលរៀន។

បញ្ហាមិនតិចទេ តើលោកWu Changshengត្រូវធ្វើយ៉ាងដូចម្តេចទៅ?សំណាងល្អគឺ

នៅក្នុងភូមិភាគស្វ័យតម៉ុងហ្គោលីក្នុងមានប្រភពវាលស្មៅច្រើនសន្ធឹសន្ធាប់ ដើម្បីការពារដល់វាលស្មៅមានគុណភាពដ៏ល្អនេះ ប្រទេសចិនបានអនុវត្តគោលនយោបាយ«ការចិញ្ចមសត្វតាមសភាពការណ៍វាលស្មៅ»ដែលបានកំណត់ថាមិនអាចបន្ថែមចំនួនសត្វចិញ្ចមតាមចិត្ត។ទោះបីវាលស្មីKeerqinដែលជាលោកWu Changshengរស់នៅបានរងគ្រោះទឹកជំនន់ក៏ដោយ ក៏អាចដឹកស្មៅនិងចំណីសត្វពីកន្លែងផ្សេងឱ្យគ្រួសារលោកផងដែរ ដើម្បីជួយបំពេញសេចក្តីត្រូវការរបស់លោក។ក្រោមការជួយសម្របសម្រួលពីភូមិ បញ្ហាដែលខ្វះស្មៅនិងចំណីគោនិងចៀមបានត្រូវដោះស្រាយ។ហើយជាងនេះទៅទៀតគឺគោដែលលោកWu Changshengចិញ្ចមគឺគោប្រភេទKeerqinដែលបង្កាត់ពូជដោយបុគ្គលិកវិទ្យាសាស្ត្រ ដោយសារជាពូជគោល្អ ដូច្នេះអាចលក់បានតម្លៃល្អ ក៏បានប្រមូលបានប្រាក់គ្រប់គ្រាន់ឱ្យកូនប្រុសចូលរៀន។ក្នុងពិធីជប់លៀងអបអរកូនប្រុសប្រឡងជាប់សកលវិទ្យាល័យ លោកWu Changshengបានច្រៀងចម្រៀងប្រពៃណីជនជាតិម៉ុងហ្គោលី សមាជិកគ្រួសារទាំងអស់សប្បាយរីករាយយ៉ាងទ្រហឹងអឺងកង

អ្នកបកប្រែ:张艳萍
ប្លុកពិសេស