ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កសិដ្ឋានគ្មានកសិករ
2023-01-12 16:30:04cri
Share with:


នៅកសិដ្ឋានQixingតំបន់Beidahuangខេត្តHeilongjiang ប្រទេសចិន បុគ្គលិកគ្រាន់តែអង្គុយក្នុងការិយាល័យចុចម៉ោស៍ គឺអាចធ្វើកសិកម្មបានហើយ នេះគឺកសិដ្ឋានគ្មានកសិករ  នៅក្រោមការគាំទ្រពីបច្ចេកទេសជាច្រើន ដូចជាប្រព័ន្ធផ្កាយរណបណែនាំទិស Beidou ទិន្នន័យធំ និងបច្ចកទេស   5G ជាដើម ការផលិតកសិកម្មមានភាពកាន់តែងាយស្រួលនិងប្រកបដោយប្រសិទ្ធភាព 

ម៉ាស៊ីនស្ទូងស្រូវគ្មានមនុស្សបើក ការស្រោចទឹកនិងបាញ់ថ្នាំបែបឆ្លាតវៃ និងម៉ាស៊ីនច្រូតគ្មានមនុស្សបើក ។ ការធ្វើស្រែដែលត្រូវការមនុស្សរាប់សិបនាក់កាលពីមុន ឥឡូវនេះត្រូវការអ្នកបច្ចេកទេសតែមួយឬពីរនាក់ប៉ុណ្ណោះ គឺគ្រប់គ្រាន់ហើយ។

       សូមបញ្ជាក់ថា តំបន់Beidahuang ផលិតបានស្រូវច្រើនជាង ២០ ប៊ីលានគីឡូក្រោមក្នុងមួយឆ្នាំ ដែលអាចចិញ្ចឹមមនុស្ស ១៦០ លាននាក់ក្នុងមួយឆ្នាំ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស