ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋសភាអាមេរិកនឹងបង្កើតគណៈកម្មាធិការពិសេសមួយសំដៅចំពោះប្រទេសចិន ក្រសួងការបរទេសចិនឆ្លើយតបថា រំពឹងថាអាមេរិកប្រើក្រសែភ្នែកសត្យានុម័តនិងប្រកបដោយវិចារណញ្ញាណចំពោះប្រទេសចិន
2023-01-12 11:12:55cri
Share with:

     សំដៅចំពោះការដែលរដ្ឋសភាអាមេរិកនឹងបង្កើតគណៈកម្មាធិការពិសេសមួយសំដៅចំពោះប្រទេសចិន ដើម្បីតបតនឹងអ្វីដែលហៅថា “ការគំរាមកំហែងពីចិន” លោក Wang Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី១១ ខែមករាថា ប្រទេសចិនរំពឹងថាឥស្សរជនពាក់ព័ន្ធរបស់អាមេរិក  ប្រើក្រសែភ្នែកសត្យានុម័តនិងប្រកបដោយវិចារណញ្ញាណចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក ឈរលើផលប្រយោជន៍របស់អាមេរិក និងផលប្រយោជន៍រួមរបស់ចិននិងអាមេរិក ដើម្បីជំរុញនិងពង្រីកទំនាក់ទំនងរវាងចិននិងអាមេរិកដែលគោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាដោយសន្តិភាពនិងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ- ឈ្នះ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស