ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មនិងធនាគារប្រជាជនចិនរួមគ្នាចេញផ្សាយសេចក្តីជូនដំណឹង ដើម្បីគាំទ្រថែមមួយកម្រិតទៀតឱ្យសហគ្រាសពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ចិនពង្រីកការទូទាត់ប្រាក់យាន់ចិនឆ្លងដែន
2023-01-12 11:15:34cri
Share with:

      ពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មនិងធនាគារប្រជាជនចិនបានរួមគ្នាចេញផ្សាយ«សេចក្តីជូនដំណឹងស្តីពីការគាំទ្រថែមមួយកម្រិតទៀតឱ្យសហគ្រាសពាណិជ្ជកម្មជាមួយក្រៅប្រទេសពង្រីកការទូទាត់ប្រាក់យាន់ចិនឆ្លងដែន និងជំរុញកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគ»។

      សេចក្តីជូនដំណឹងបានតម្រូវឱ្យផ្តល់ភាពងាយស្រួលដល់ការទូទាត់ដោយប្រាក់យាន់ចិនក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគឆ្លងដែនគ្រប់ប្រភេទ ជំរុញឱ្យធនាគារផ្តល់សេវាទូទាត់ដែលប្រកបដោយភាពងាយស្រួល ឆាប់រហ័សនិងប្រសិទ្ធភាពខ្ពស់ លើកទឹកចិត្តឱ្យធនាគារផ្តល់សេវាឥណទានដោយប្រាក់យាន់ចិននៅឯនាយសមុទ្រ ច្នៃប្រឌិតថ្មីយ៉ាងសកម្មនូវផលិតផលសេវាកម្ម ដើម្បីបំពេញតាមតម្រូវការក្នុងការបណ្តាក់ទុននិងផ្តល់សហហិរញ្ញប្បទានដោយប្រាក់យាន់ចិនឆ្លងដែនរបស់សហគ្រាស។ ក្រៅពីនេះ ក៏ត្រូវពឹងផ្អែកលើវេទិកាបើកចំហគ្រប់ប្រភេទ ដូចជាតំបន់ពិសោធន៍ពាណិជ្ជកម្មសេរី កំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាននិងតំបន់សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រៅប្រទេសជាដើម ដើម្បីជំរុញការទូទាត់ប្រាក់យាន់ចិនឆ្លងដែន បង្កើនការធានារ៉ាប់រង ធ្វើឱ្យមានសុក្រឹតភាពនូវសេវាហិរញ្ញវត្ថុចម្រុះនៃប្រាក់យាន់ចិនឆ្លងដែន។ល។

អ្នកបកប្រែ:郑磊
ប្លុកពិសេស