ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ចិននិងហ្វីលីពីនបានឯកភាពគ្នារៀបចំការពិគ្រោះពិភាក្សាអំពីការអភិវឌ្ឍប្រេងនិងឧស្ម័នធម្មជាតិក្នុងសមុទ្រឡើងវិញក្នុងពេលឆាប់ៗ
2023-01-12 11:07:51cri
Share with:

      សំដៅចំពោះអនាគតនៃកិច្ចសហប្រតិបតិ្តការលើវិស័យប្រេងកាតនៅសមុទ្រចិនខាងត្បូងរវាងចិន ហ្វីលីពីននិងវៀតណាម លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី១១ ខែមករាថា ជានិច្ចកាល ប្រទេសចិនតែងតែធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយប្រទេសសាមី ក្នុងនោះបូករួមទាំងប្រទេសហ្វីលីពីនផងដែរ ក្នុងន័យដោះស្រាយដោយសមរម្យនូវវិវាទពាក់ព័ន្ធនឹងសមុទ្រតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ដើម្បីស្វែងរកកិច្ចសហប្រតិបតិ្តការជាក់ស្តែងផ្នែកសមុទ្រក្នុងនោះបូករួមទាំងធ្វើការអភិវឌ្ឍរួមផងដែរ ។

      សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងកាតជាតិរបស់ប្រទេសទាំងបី ចិន ហ្វីលីពីននិងវៀតណាម បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងស្តីពីការងាររួមរបស់ភាគទាំងបីអំពីគ្រោះរញ្ជួយដីសមុទ្រក្នុងតំបន់កិច្ចព្រមព្រៀងនៃសមុទ្រចិនខាងត្បូង » កាលពីឆ្នាំ២០០៥ ព្រមទាំងបានចាប់ផ្តើមធ្វើការងាររួមអំពីគ្រោះរញ្ជួយដីនៅលំហសមុទ្រមួយចំនួននៃសមុទ្រចិនខាងត្បូងផងដែរ ។ នេះជាវិធានការដ៏សំខាន់របស់ភាគីទាំងបីដើម្បីអនុវត្ត «សេចក្តីប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» ជាការសាកល្បងដែលមានអំណោយផលដល់កិច្ចសហប្រតិបតិ្តការលើសមុទ្ររវាងប្រទេសសាមីនៃសមុទ្រចិនខាងត្បូង ដែលបានដើរតួនាទីដ៏សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការដ៏មានស្ថិរភាពក្នុងតំបន់សមុទ្រចិនខាងត្បូង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស