ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang រដ្ឋមន្រ្តីការបរទេសចិនថ្លែងថា ទំនាក់ទំនងរវាងចិននិងអេត្យូពីបាននាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីនិងអនាគតដ៏ទូលំទូលាយ
2023-01-12 15:19:23cri
Share with:

    នៅថ្ងៃទី ១០ ខែមករា តាមម៉ោងក្នុងតំបន់ លោក Qin Gang រដ្ឋមន្រ្តីការបរទេសចិនបានរួមជាមួយលោក Demeke Mekonnon ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសអេត្យូពីជួបជាមួយអ្នកសារព័ត៌មាន ។

    លោក Qin Gang បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្រ្តរបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងនិងអេត្យូពីបានរក្សាការអភិវឌ្ឍកម្រិតខ្ពស់ ដែលកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ ក្នុងអំឡុងពេលទស្សនកិច្ចលើកនេះ ខ្ញុំបានជួបសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តីអេត្យូពី Abiy Ahmed និងបានជួបពិភាក្សាការងារជាមួយលោក Demeke Mekonnon ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសអេត្យូពី ហើយភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមខ្ពស់ថា៖

    ភាគីទាំងពីរត្រូវពង្រឹងនិងធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តចំពោះគ្នាខាងនយោបាយ ក៏ដូចជាធ្វើជាដៃគូគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលនិងការយកចិត្តទុកដាក់ដ៏សំខាន់រវាងគ្នានិងគ្នា ។ ត្រូវធ្វើការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងគ្នាឱ្យបានស៊ីជម្រៅ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ខិតខំប្រឹងប្រែងដើម្បីពង្រីកទំហំវិនិយោគនិងពាណិជ្ជកម្មទ្វេភាគី ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏ដូចជាធ្វើជាដៃគូនៃការអភិវឌ្ឍរួម ។ ត្រូវបង្កើនការសម្របសម្រួលលើកិច្ចការពហុភាគី រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស