ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#បទសម្ភាសន៍ជាមួយលោក Marcos ប្រធានាធិបតីហ្វីលីពីន៖ សូមស្វាគមន៍ភ្ញៀវទេសចរចិនមកដើរកម្សាន្តនៅប្រទេសហ្វីលីពីន ដើម្បីរីករាយជាមួយនិងទេសភាពដ៏ស្រស់ស្អាត និងទទួលយកភាពរួសរាយរាក់ទាក់ពីប្រជាជនហ្វីលីពីន
2023-01-12 15:43:54cri
Share with:

ពិធីករ ៖

សំណួរចុងក្រោយ ប្រជាជនចិនជាច្រើនចង់ទៅធ្វើដំណើរទេសចរណ៍នៅក្រៅប្រទេស។ យើងកំពុងដើរចេញពីការរាតត្បាតនៃជំងឺឆ្លង។ ក្នុងនាមជាប្រធានាធិបតីហ្វីលីពីន តើឯកឧត្តមនឹងណែនាំពីលក្ខណៈពិសេសផ្នែកទេសចរណ៍របស់ប្រទេសហ្វីលីពីនយ៉ាងដូចម្តេច?

ប្រធានាធិបតីហ្វីលីពីន Marcos

ប្រទេសហ្វីលីពីនទទួលបានការពេញនិយមពីភ្ញៀវទេសចរចិនជាប់រហូតមក ។ មុនពេលផ្ទុះការរីករាលដាលនៃជំងឺឆ្លង ជារៀងរាល់ឆ្នាំ ជនជាតិចិនប្រហែល ១.៥ លាននាក់បានទៅដើរកម្សាន្តនៅប្រទេសហ្វីលីពីន ។ យើងសង្ឃឹមថា ប្រទេសហ្វីលីពីនអាចទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើនឡើងនាពេលអនាគត ។ ពួកយើងនឹកអ្នកទាំងអស់គ្នា ពេលអ្នកធ្វើដំណើរទេសចរណ៍នៅប្រទេសហ្វីលីពីន នឹងរីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនៃប្រទេសយើង ហើយអ្វីដែលសំខាន់ជាងនេះ គឺអ្នកនឹងទទួលបានភាពរួសរាយរាក់ទាក់កក់ក្តៅពីប្រជាជនហ្វីលីពីន ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស