ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ សភាពការណ៍ទូទៅនៃការឆ្លងរាលដាលជំងឺកូវីដ១៩របស់ប្រទេសចិន កំពុងងាកទៅរកភាពប្រសើរឡើង នឹងនាំមកនូវឱកាសកាន់តែធំដល់ពិភពលោក
2023-01-11 11:07:06cri
Share with:

     ថ្ងៃទី១០ខែមករា  លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំថា   ភាពរស់រវើកនៃសេដ្ឋកិច្ចសង្គមចិននឹងត្រូវស្តារឡើងវិញបន្ថែមទៀត ដែលនឹងនាំមកនូវឱកាសកាន់តែធំដល់បណ្តាប្រទេសលើពិភពលោក។

      ពេលថ្មីៗនេះ   ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានផ្សាយដំណឹងថា  សភាពការណ៍ការរាលដាលនៃជំងឺកូវីដ១៩ក្នុងប្រទេសចិន      នឹងប៉ះពាល់ដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ  ហើយពន្យឺតការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។សំដៅចំពោះករណីនេះ  លោកWang Wenbinបានថ្លែងថា ជាការពិត គោលនយោបាយបង្ការនិងគ្រប់គ្រជំងឺឆ្លងរបស់ប្រទេសចិន មិនគ្រាន់តែការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមាតែប៉ុណ្ណោះទេ   ថែមទាំងកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលបណ្តាលមកពីជំងឺ      ឆ្លងផងដែរ ។ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ   កំណើនសេដ្ឋកិច្ចប្រទេសចិនគិតជាមធ្យមប្រចាំឆ្នាំ មានប្រហែល៤.៥ភាគរយ       ខ្ពស់ជាងកម្រិតគិតជាមធ្យមនៃពិភពលោក។  បន្ទាប់ពីរដ្ឋាភិបាលចិនកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លង  អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ ដូចជា អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម  សុទ្ធតែមានសុទិដ្ឋិនិយមជាទូទៅចំពោះអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយសម្គាល់ថា ប្រការនេះនឹងមានអំណោយផលដល់ការទ្រទ្រង់ការងើបឡើងវិញនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស