ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្រួលដល់ចរាចរណ៍ទំនិញ៖អាកាសចរណ៍ស៊ីវិលចិនធានាឱ្យមានជើងយន្តហោះលើសពីមួយម៉ឺនជើង ដែលកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងខែមុន
2023-01-11 14:58:43cri
Share with:

តាមទិន្នន័យថ្មីបំផុតបង្ហាញឱ្យឃើញថា កាលពីថ្ងៃទី១០ខែមករា ការចរាចរណ៍ទំនិញនៅទូទាំងប្រទេសចិនបានដំណើរការប្រកបដោយរបៀបរៀបរយ អាកាសចរណ៍ស៊ីវិលចិនបានធានាឱ្យមានជើងយន្តហោះលើសពីមួយម៉ឺនជើង ដែលកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងខែមុន ។

តាមទិន្នន័យដែលការិយាល័យក្រុមការងារដឹកនាំការសម្រួលចរាចរណ៍ទំនិញនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានគណនាឱ្យដឹងថា កាលពីថ្ងៃទី១០ខែមករា ការដឹកជញ្ជូនទំនិញតាមផ្លូវដែកជាតិបន្តរក្សាការដំណើរការក្នុងកម្រិតខ្ពស់ ដែលបានដឹកជញ្ជូនទំនិញទម្ងន់១០លាន៩សែន៣ម៉ឺន២ពាន់តោន ពោលគឺកើនឡើង០,៥៦ភាគរយបើប្រៀបធៀបនឹងខែមុន អាកាសចរណ៍ស៊ីវិលបានធានាឱ្យមានជើងយន្តហោះចំនួន១២៥៦៧ជើង ដែលកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងខែមុន ហើយចំនួនផ្ញើអីវ៉ាន់ដែលដឹកជញ្ជូនរហ័សប្រហែល៤០២លានកញ្ចប់ ដែលកើនឡើង៤,៤ភាគរយបើប្រៀបធៀបនឹងខែមុន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស