ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកទម្លាយឱ្យដឹងថា កងទ័ពអាមេរិកមានចេតនាលាក់បាំងការសម្លាប់ប្រជាជនស៊ីវិលអាហ្វហ្កានីស្ថានដោយផ្តេសផ្តាស
2023-01-11 14:52:28cri
Share with:

     ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កងទ័ពអាមេរិកបានធ្វើការវាយប្រហារតាមយន្តហោះគ្មានមនុស្សបើកទៅលើក្រុងកាប៊ុល រដ្ឋធានីប្រទេសអាហ្វហ្កានីស្ថាន បណ្តាលឱ្យប្រជាជនស៊ីវិលចំនួន១០នាក់ក្នុងតំបន់នោះស្លាប់បាត់បង់ជីវិត ។ ១៩ថ្ងៃបន្ទាប់ពីកើតមានហេតុការណ៍នេះ កងទ័ពអាមេរិកទើបទទួលស្គាល់ជាផ្លូវការថា ការវាយប្រហារតាមអាកាសបានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ ។ នាពេលថ្មីៗកន្លងទៅនេះ កាសែត ញូវយ៉ក ថាមស៍របស់អាមេរិកបានចុះផ្សាយដំណឹងឱ្យដឹងថា យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់បញ្ជាការដ្ឋានកណ្តាលអាមេរិកចំពោះការវាយប្រហារតាមអាកាសលើកនេះរបស់ ដែលកាសែតនេះទទួលបាន អាចមើលឃើញថា បន្ទាប់ពីកើតមានការវាយប្រហាររយៈពេលប៉ុន្មានម៉ោង មន្ត្រីជាន់ខ្ពស់របស់កងទ័ពអាមេរិកក៏បានបញ្ជាក់ថា បានកើតមានរឿងសម្លាប់ប្រជាជនស៊ីវិលដោយផ្តេសផ្តាសរួចទៅហើយ ប៉ុន្តែពួកគេបានព្យាយាមបិទបាំងការពិត ។

      របាយការណ៍ច្បាប់នេះបានបង្ហាញថា បន្ទាប់ពីកើតមានការវាយប្រហារតាមអាកាសតែ២០នាទី មន្ត្រីកងទ័ពអាមេរិកជាច្រើនរូបនិងទាហានដែលចូលរួមការវាយប្រហារលើកនេះ បានទទួលដំណឹងថា ការវាយប្រហារតាមអាកាសប្រហែលបានបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត ។ បន្ទាប់ពីកើតមានរឿងវាយប្រហារមិនដល់៣ម៉ោងផង អ្នកវិភាគបានធ្វើការវិនិច្ឆ័យបន្ទាប់ពីបានពិនិត្យមើលវីដេអូ ដែលថតពីការវាយប្រហារថា យ៉ាងហោចណាស់មានកុមារ៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារតាមអាកាសលើកនេះ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស