ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា នឹងធ្វើឱ្យ “ខ្សែក្រវាត់និងផ្លូវ” ដែលជា “ខ្សែក្រវាត់អភិវឌ្ឍន៍” ដែលផ្តល់ផលប្រយោជន៍ដល់ពិភពលោក និង “ផ្លូវសុភមង្គល”ដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិមានភាពកាន់តែទូលំទូលាយ
2023-01-11 10:46:24cri
Share with:

         ថ្ងៃទី១០ ខែមករា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា អនុស្សរណៈយោគយល់គ្នាស្តីពីការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”និង “ការស្តារផ្លូវសូត្រឡើងវិញ”ដែលរដ្ឋាភិបាលចិននិងតួកមេនីស្ថានបានចុះហត្ថលេខា នឹងពង្រឹងនិងពង្រីកថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម បំពេញបន្ថែមកម្លាំងចលករថ្មីដល់ការជំរុញការបង្កើតសហគមន៍រួមវាសនារវាងចិននិងតួកមេនីស្ថាន ក៏ដូចជានឹងជំរុញកិច្ចសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ ឱ្យឈានចូលដំណាក់កាលថ្មី ។

      លោក Wang Wenbin បានបន្តថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានដំណើរការទៅមុខយ៉ាងនឹងនរ ដែលបានបំពេញបន្ថែមនូវកម្លាំងចលករថ្មីដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ។ នៅឆ្នាំ២០២២ ជើងរថភ្លើងពិសេសចិន- អឺរ៉ុប បានបរទៅមក១៦០០០លើក បានដឹកជញ្ជូនទំនិញចំនួន១លាន៦សែន កុងតឺន័រ កើនឡើង៩ភាគរយ និង១០ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ នៅឆ្នាំ២០២២  ខ្សែរថភ្លើងថ្មីតាមផ្លូវគោកនិងសមុទ្រនៅតំបន់ភាគខាងលិច បានដឹកជញ្ជូនទំនិញចំនួន៧៥៦០០០កុងតឺន័រ កើនឡើង១៨,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ ក្រៅពីនេះ ផ្លូវដែកចិន-ឡាវ បានដឹកអ្នកដំណើរសរុបលើសពី៩លាននាក់  ផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជា មានរថយន្តលើសពី១លានគ្រឿងបានឆ្លងកាត់ក្នុងរយៈពេលបីខែបន្ទាប់ពីផ្លូវនេះបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ផ្លូវដែកល្បឿនលឿនក្រុងហ្សាការតា-ក្រុងបាងឌុង ដែលជាផ្លូវដែកល្បឿនលឿនទីមួយនៅតំបន់អាស៊ីអាគ្នេយ៍បានដាក់ឱ្យប្រើប្រាស់សាកល្បងដោយជោគជ័យ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស