ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកដែលដើរបញ្រ្ចាសពីពិភពលោកទើបជាឧបសគ្គធំបំផុតក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាសកល
2023-01-11 17:03:32cri
Share with:

   បន្ទាប់ពីប្រទេសចិនបានដាក់ចេញផែនការទូទៅស្តីពីការកំណត់កម្រិតឆ្លងនៃជំងឺកូវីដ ១៩ "ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B"និងវិធានការបណ្តោះអាសន្នស្តីពីការទៅមករវាងអ្នកដំណើរចិននិងបរទេស ប្រទេសជាច្រើនបានសម្តែងការស្វាគមន៍ចំពោះការនេះ ។ ប៉ុន្តែ ក៏មានប្រទេសមួយចំនួនតូចបានប្រកាសថា នឹងចាត់វិធានការដាក់កំហិតចំពោះការចូលដែនរបស់អ្នកទេសចរណ៍ចិនដែលបានបង្កើតជាឧបសគ្គក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាសកល ។

    ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានចាត់វិធានការដាក់កំហិតចំពោះការចូលដែនរបស់អ្នកទេសចរណ៍ចិនផង ហើយបានអះអាងថា រីករាយផ្តល់ជំនួយដល់ប្រទេសចិន ដូចជាវ៉ាក់សាំងជាដើមផង ។ សំដៅចំពោះការសម្តែងឆាកល្ខោនលាក់ពុតដែលនិយាយផ្សេងធ្វើផ្សឹងបែបនេះ អ្នកផងទាំងពួងបានមើលឃើញជាច្រើនពេកហើយ ។ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកសក្តិសមនឹងឋានៈជាប្រទេសជាប់លេខមួយខាងទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល តែអាមេរិកបែរជាខិតខំប្រឹងប្រែងអួតអាងថាខ្លួនជាអ្នកដឹកនាំនិងជាអ្នកគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាសកល ។ ប៉ុន្តែមិនថា សហរដ្ឋអាមេរិកឃោសនាបំប៉ោងយ៉ាងណាក្តី នៅចំពោះមុខការពិតជាក់ស្តែង ក៏ពិតជានឹងត្រូវលាតត្រដាងដោយឯកឯង ។

    សូមយកវ៉ាក់សាំងធ្វើជាឧទាហរណ៍ សហរដ្ឋអាមេរិកតែងតែអួតអាងថា ខ្លួនជា"ប្រទេសធំបំផុតក្នុងការផ្តល់ជំនួយជាវ៉ាក់សាំងជំងឺកូវីដ ១៩ ជាសកល ប៉ុន្តែ សហរដ្ឋអាមេរិកធ្លាប់បានសន្យាថា នឹងបរិច្ចាគវ៉ាក់សាំងជំងឺកូវីដ ១៩ យ៉ាងហោចណា់ស ចំនួន ១ ពាន់ ១ រយលានដូសទៅកាន់ពិភពលោកទាំងមូលនៅមុនឆ្នាំ ២០២៣ ប៉ុន្តែគិតមកទល់ថ្ងៃទី ៥ ខែមករានេះ អាមេរិកបានបរិច្ចាគវ៉ាក់សាំងជំងឺកូវីដ ១៩ តែ ៦៦៥,១ លានដូស វាគ្រាន់តែមានចំនួនជាងពាក់កណ្តាលប៉ុណ្ណោះ ។ ក្រៅពីនេះ អាមេរិកសុខចិត្តបានស្តុកទុកវ៉ាក់សាំងរហូតដល់ការផុតកាលបរិចេ្ឆទ ក៏មិនព្រមផ្តល់ដល់ប្រទេសដែលត្រូវការយ៉ាងពិតប្រាកដនោះឡើយ ។

    ជំនួយជាវ៉ាក់សាំងគឺ ប្រហែលគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះ ហើយសហរដ្ឋអាមេរិកនៅតែធ្វើវាឱ្យជាប់ពាក់ព័ន្ធនឹងនយោបាយយ៉ាងខ្លាំង ។ យោងតាមទិន្នន័យស្ថិតិនៃក្រសួងការបរទេសអាមេរិកបានបង្ហាញថា ប្រទេសសំខាន់ៗដែលអាមេរិកផ្តល់ជំនួយជាវ៉ាក់សាំងភាគច្រើនស្ថិតនៅជុំវិញប្រទេសចិន ។ អ្នកវិភាគបានថ្លែងថា រដ្ឋាភិបាលអាមេរិកបានប្រើប្រាស់ជំនួយជាវ៉ាក់សាំងជាថ្នូរដើម្បីបំភិតបំភ័យនិងអូសទាញដោយគុណប្រយោជន៍ចំពោះប្រទេសជិតខាងជុំវិញប្រទេសចិន ក៏ដូចជាបង្ខិតបង្ខំឱ្យពួកគេចូលរួមសម្ព័ន្ធប្រឆាំងចិនដែលបានបំផ្លិចបំផ្លាញដល់បរិយាកាសសហប្រតិបតិ្តការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល ។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏បានរំខានយ៉ាងធ្ងន់ធ្ងរដល់របៀបរៀបរយនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកលផងដែរ ។ ការសម្តែងឆាកល្ខោននយោបាយជុំវិញ"ការធ្វើនយោបាយធូបនីយកម្មបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ "បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កម្លាំងរួបរួមជាធ្លុងមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល ។

    ក្នុងរយៈពេលបីឆ្នាំកន្លងមក នៅសហរដ្ឋអាមេរិកស្ទើរតែបានរីករាលដាលវីរុសបម្លែងថ្មីប្រភេទទាំងអស់ ។ យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកអសមត្ថភាពនិងប្រព្រឹត្តដោយផ្តេសផ្តាសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលបានបណ្តែតបណ្តោយឱ្យវីរុសបាននិងកំពុងរីករាលដាលពីអាមេរិកទៅកាន់គ្រប់ទិសទីនៅទូទាំងពិភពលោកឥតឈប់ឈរ ហើយបានបង្កជាការគំរាមកំហែងយ៉ាងខ្លាំងក្លាដល់សុវត្ថិភាពអាយុជីវិតរបស់ប្រជាជននៅទូទាំងពិភពលោក ។

    ផ្ទុយទៅវិញ ប្រទេសចិនមិនត្រឹមតែបានការពារប្រកបដោយប្រសិទ្ធភាពនូវអាយុជីវិតនិងសុខភាពរបស់ប្រជាជនចិនចំនួនជាង ១ ពាន់ ៤ រយលាននាក់ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកប៉ុណ្ណោះទេ ថែមទាំងក៏បានធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយមានទំនួលខុសត្រូវជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់ការគំាទ្រជាសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាប់សែនលានដល់ប្រទេសចំនួន ១៥៣ និងអង្គការអន្តរជាតិចំនួន ១៥ ហើយបានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដ ១៩ ជាង ២,២ ពាន់លានដូសដល់ប្រទេសចំនួន ១២០ និងអង្គការអន្តរជាតិ ។

    តើអ្នកណាជាអ្នករួមចំណែក អ្នកណាជាអ្នកបំផ្លិចបំផ្លាញនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល ប្រជាជននៅទូទាំងពិភពលោកសុទ្ធតែដឹងច្បាស់ ។ សហរដ្ឋអាមេរិកដែលដើរបញ្រ្ចាសពីពិភពលោកទើបជាឧបសគ្គធំបំផុតក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាសកល ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស