ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទពេញអង្គលើកទី២នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០
2023-01-11 16:07:49cri
Share with:

       ព្រឹកថ្ងៃទី៩ខែមករា   លោក XiJinpingអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន      បានថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី២នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០។  លោកបានគូសបញ្ជាក់ថា  ត្រូវឈរលើមូលដ្ឋាននៃការកាន់អំណាចរយៈពេលយូររបស់បក្ស  ស្ថិរភាពនិងសន្តិភាពយូរអង្វែងរបស់ប្រទេសជាតិ  និងសុភមង្គលនិងសុខដុមរមនារបស់ប្រជាជន  ដើម្បីចាត់ទុកការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្ត្ររយៈពេលយូរ  ប្រកាន់ខ្ជាប់នូវការចង្អុលបង្ហាញពីទិសដៅនៃបញ្ហា  រក្សាភាពនឹងនរខាងយុទ្ធសាស្ត្រ      ដើម្បីជំរុញឱ្យសមាជិកបក្សនិងកម្មភិបាលទាំងឡាយ មានភាពសកម្ម  ភាពម្ចាស់ការនិងភាពឆ្នៃប្រឌិត  បង្កបរិយកាសដ៏រស់រវើកសម្រាប់ការធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងដំណើរថ្មី និងបង្កើតសមិទ្ធផលក្នុងយុគសម័យថ្មី៕


អ្នកបកប្រែ:冯辉
ប្លុកពិសេស