ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្ងៃទី៣នៃការដឹកអ្នកដំណើរក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៣ នៅទូទាំងប្រទេសចិនបានដឹកអ្នកដំណើរសរុបចំនួន ៣៧ លាន ១ សែន ២ ម៉ឺន ៥ ពាន់នាក់
2023-01-11 15:26:54cri
Share with:

    តាមទិន្នន័យថ្មីបំផុតនៃការងារដឹកអ្នកដំណើរនៅឆ្នាំថ្មីប្រពៃណីចិននៃក្រុមការងារយន្តការបង្ការនិងគ្រប់គ្រងចម្រុះនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបង្ហាញឱ្យឃើញថា នៅថ្ងៃទី ៩ ខែមករា នៅទូទាំងប្រទេសចិនបានដឹកអ្នកដំណើរសរុបចំនួន ៣៧ លាន ១ សែន ២ ម៉ឺន ៥ ពាន់នាក់ ចំនួនរថយន្តធុនតូចធ្វើដំណើរតាមផ្លូវល្បឿនលឿនមាន ២៥ លាន ៣ សែន ១ ម៉ឺន ៥ ពាន់គ្រឿង ។

    នាថ្ងៃដដែលនោះ ផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹកនិងអាកាសចរណ៍ស៊ីវិលនៅទូទាំងប្រទេសចិនបានដឹកអ្នកដំណើរសរុបចំនួន ៣៧ លាន ១ សែន ២ ម៉ឺន ៥ ពាន់នាក់ ដែលកើនឡើង ៥,០ ភាគរយបើប្រៀបធៀបនឹងខែធ្នូឆ្នាំ ២០២២ និងបានកើនឡើង ៤៧,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ចំនួនរថយន្តទៅមកតាមផ្លូវល្បឿនលឿនទូទាំងប្រទេសចិនមានចំនួនសរុប ៣២ លាន ៨ សែន ៧ ម៉ឺន ៩ ពាន់គ្រឿង បានកើនឡើង ១៦,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស