ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិនថ្មីបំពេញទស្សនកិច្ចដំបូងបង្អស់នៅទ្វីបអាហ្វ្រិក ក្រសួងការបរទេសចិនអះអាងថា នេះបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសចិនចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាហ្វ្រិក
2023-01-10 12:27:20cri
Share with:

    នៅថ្ងៃទី ៩ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា ដើម្បីធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអាហ្វ្រិក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងអាហ្វ្រិក លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអេត្យូពី ហ្កាបុង អង់ហ្គោឡា បេនីន អេហ្ស៊ីបព្រមនិងទីស្នាក់ការទូទៅរបស់សហភាពអាហ្រ្វិកនិងសម្ព័ន្ធអារ៉ាប់ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ។ ដំណើរទស្សនកិច្ចលើកនេះក៏ជាការធ្វើទស្សនកិច្ចដំបូងបង្អស់ដើមឆ្នាំថ្មីរបស់រដ្ឋមន្ត្រីការបរទេសចិនដែលធ្វើឡើងនៅអាហ្វ្រិករយៈពេល ៣៣ ឆ្នាំជាប់ៗគ្នាផងដែរ ។

    លោក Wang Wenbin បានលើកឡើងថា "ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសចិន Qin Gang នៅទ្វីបអាហ្រ្វិកលើកនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកបន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិនដែលបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសចិនចំពោះចំណងមិត្តភាពប្រពៃណីរវាងចិននិងអាហ្វ្រិកនិងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ។"

    លោក Wang Wenbin បានថ្លែងទៀតថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ហើយបានឈានចូលយុគសម័យថ្មីនៃការកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកដែលមានកម្រិតខ្ពស់ ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងប្រកបដោយបរិយាប័ន្ន ផ្សព្វផ្សាយស្មារតីកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាពរវាងចិននិងអាហ្វ្រិក ក៏ដូចជារួមសហការជាមួយអាហ្វ្រិកដើម្បីជំរុញការអនុវត្តលទ្ធផលជាផ្លែផ្ការបស់សន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី ៨ នៃវេទិកាសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក ក្នុងន័យបំពេញបំន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអាហ្វ្រិក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស