របាយការណ៍នៃសហព័ន្ធចរាចរណ៍ទំនិញនិងការបញ្ជាទិញនៃប្រទេសចិន៖នៅខែធ្នូឆ្នាំ២០២២ តម្លៃទំនិញទ្រង់ទ្រាយធំភាគច្រើននៅទូទាំងប្រទេសចិនបានកើនឡើង
2023-01-10 10:42:44cri
Share with:
របាយការណ៍ពិនិត្យតាមដាននិងវិភាគចំពោះតម្លៃទំនិញទ្រង់ទ្រាយធំថ្មីបំផុតដែលចេញផ្សាយដោយសហព័ន្ធចរាចរណ៍ទំនិញនិងការបញ្ជាទិញនៃប្រទេសចិនបានបង្ហាញថា ក្រោមការជំរុញពីកត្តាជាច្រើន ដូចជាផលប្រយោជន៍ដែលបានពីគោលនយោបាយទាំងក្នុងនិងក្រៅប្រទេស ការប៉ាន់ប្រមាណចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ច និងការកើនឡើងនៃជំនឿចិត្តប្រើប្រាស់ នៅខែធ្នូឆ្នាំ២០២២ តម្លៃទំនិញទ្រង់ទ្រាយធំភាគច្រើននៅទូទាំងប្រទេសចិនបានកើនឡើង។
ក្នុងនោះ តម្លៃទំនិញថ្មរ៉ែដែក ការជួញដូរឧបករណ៍និស្សន្ទថ្មរ៉ែដែកនិងការជួញដូរឧបករណ៍និស្សន្ទសរសៃដែកបានកើនឡើង១៥,៧៤% ១០,៨៩%និង១០,៣៨%ដោយឡែកពីគ្នាបើប្រៀបធៀបនឹងខែវិច្ឆិកាឆ្នាំ២០២២៕