កាលពីថ្ងៃទី៩ខែមករា «កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទី៣ ។
ក្នុងការហាត់សមលើកទី៣នៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កម្មវិធីគ្រប់ប្រភេទសុទ្ធតែបានបង្ហាញពីគំនិតច្នៃប្រឌិតនិងស្នាដៃជាច្រើនដែលបានបំផុសគំនិតពីជីវភាពពិតប្រាកដ ។ ក្រៅពីអ្នកសម្តែងនិងសិល្បករជើងចាស់ខាងរបាំនិងចម្រៀង សៀកជាដើម ក៏មានជនធម្មតាដែលមកពីគ្រប់មុខរបរជាច្រើននាក់បានចូលរួមការសម្តែងនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ ដែលបង្ហាញពីកម្មវត្ថុដែលថា 《ឆាកប្រជាពលរដ្ឋ》និងកម្មវិធី “រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ប្រជាជន” ៕