ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅទូទាំងប្រទេសចិនបានដឹកអ្នកដំណើរលើសពី៣៥លាននាក់កាលពីថ្ងៃថ្ងៃទី៨ខែមករា ចំនួនរថយន្តធុនតូចធ្វើដំណើរតាមផ្លូវល្បឿនលឿនមានជិត២២៥លានគ្រឿង
2023-01-10 11:48:59cri
Share with:

     តាមទិន្នន័យនៃការងារដឹកអ្នកដំណើរនៅឆ្នាំថ្មី នៃក្រុមការងារយន្តការបង្ការនិងគ្រប់គ្រងចម្រុះនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បង្ហាញឱ្យឃើញថា  នៅថ្ងៃទី៨ខែមករា  ផ្លូវដែក ផ្លូវថ្នល់ផ្លូវទឹក និងអាកាសចរណ៍ស៊ីវិលចិន  បានដឹកអ្នកដំណើរសរុបចំនួន៣៥លាន៣សែន៦ម៉ឺន៧ពាន់នាក់  កើនឡើង១.២ភាគរយបើប្រៀបធៀបនឹងខែធ្នូឆ្នាំ២០២២  បានធ្លាក់ចុះ៤៧.៩ភាគរយបើប្រៀបធៀបនឹងខែមករាឆ្នាំ២០១៩  និងកើនឡើង៤០.២ភាគរយបើប្រៀបធៀបនឹងខែមករាឆ្នាំ២០២២ ។

     ចំនួនរថយន្តទៅមកសរុប តាមផ្លូវល្បឿនលឿនទូទាំងប្រទេសចិនមានចំនួន៣១លាន៥សែន១ម៉ឺន៦ពាន់គ្រឿង  កើនឡើង១៣.៤ភាគរយបើប្រៀបធៀបនឹងខែមករាឆ្នាំ២០១៩ និងកើនឡើង១៥.១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២។

អ្នកបកប្រែ:冯辉
ប្លុកពិសេស