ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីតាំងបាញ់បង្ហោះយានអវកាស Wenchang របស់ចិនមានសមត្ថភាពបាញ់បង្ហោះជាប្រចាំពេញមួយឆ្នាំ
2023-01-10 11:31:18cri
Share with:

ទន្ទឹមនឹងរ៉ុក្កែតដឹកជញ្ជូន Changzheng-7 ត្រូវបានបង្ហោះឡើងនៅទីតាំងបាញ់បង្ហោះយានអវកាស Wenchang កាលពីព្រឹកថ្ងៃទី៩ខែមករា កិច្ចការអវកាសរបស់ចិនទទួលបានជោគជ័យទីមួយក្នុងឆ្នាំ២០២៣ ។ នេះក៏ជាភារកិច្ចបាញ់បង្ហោះយានអវកាសជាលើកដំបូងក្នុងឆ្នាំថ្មីនៃទីតាំងបាញ់បង្ហោះយានអវកាស Wenchang បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ ។

ជោគជ័យដ៏គាប់ប្រសើរនៃភារកិច្ចលើកនេះក៏បានបង្ហាញថា ទីតាំងបាញ់បង្ហោះយានអវកាស Wenchang មានសមត្ថភាពបាញ់បង្ហោះជាប្រចាំពេញមួយឆ្នាំ ។ នេះបើតាមលោក Dong Chongqing លេខាធិការនៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំទីតាំងបាញ់បង្ហោះយានអវកាស Xichang  ។

តាមការផ្សាយដំណឹងឱ្យដឹងថា បន្ទាប់មក ទីតាំងបាញ់បង្ហោះយានអវកាស Xichang នឹងផ្តល់កម្លាំងគាំទ្រយ៉ាងខ្លាំងក្លាដល់ការដឹកមនុស្សទៅកាន់ភពព្រះចន្ទ ការវាស់ស្ទង់លំហអវកាសជ្រៅ ព្រមទាំងការកសាងនិងប្រើប្រាស់និងអភិវឌ្ឍនៃស្ថានីយអវកាសជាដើម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស