ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនផ្ញើសារអបអរសាទរចំពោះលោក កៅ គឹមហួន ដែលទទួលតំណែងជាអគ្គលេខាធិការអាស៊ានថ្មី
2023-01-10 20:20:51cri
Share with:

         ថ្ងៃទី៩ ខែមករា លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបានផ្ញើសារលិខិតជូនលោក កៅ គឹមហួន ដើម្បីអបអរសាទរចំពោះរូបលោកដែលបានឡើងកាន់មុខតំណែងជាអគ្គលេខាធិការអាស៊ាន ។

      ថ្លែងក្នុងសារលិខិត លោក Qin Gang បានលើកឡើងថា អាស៊ានជាអង្គការដ៏សំខាន់ក្នុងតំបន់ ដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលយូរដើម្បីគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជំរុញកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមនិងវប្បធម៌ ក៏ដូចជាជំរុញដំណើរសហប្រតិបតិ្តការក្នុងតំបន់ផងដែរ ។ ចាប់ពីចិននិងអាស៊ានបានបង្កើតទំនាក់ទំនងសន្ទនាកាលពីឆ្នាំ១៩៩១មក ចិនបានគាំទ្រយ៉ាងមុតមាំនូវកិច្ចកសាងសហគមន៍អាស៊ាន គាំទ្រតួនាទីជាស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបតិ្តការក្នុងតំបន់ ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីឱ្យលើកកម្ពស់គុណភាពនិងកម្រិតថ្នាក់ឥតឈប់ឈរ ។ ខ្ញុំរំពឹងទុកថា នឹងបង្កើតទំនាក់ទំនងការងារដ៏ល្អប្រសើរជាមួយលោកអគ្គលេខាធិការ ក្នុងន័យផ្តោតសំខាន់លើកិច្ចកសាង “មហាផ្ទះទាំង៥ ”គឺសន្តិភាព សុខសាន្តត្រាណ វិបុលភាព ស្រស់ស្អាតនិងមេត្រីភាព ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ានមានភាពកាន់តែស៊ីជម្រៅ បង្កើតសហគមន៍រួមវាសនារវាងចិននិងអាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ ក្នុងន័យជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ៕

 

 

 


អ្នកបកប្រែ:郭翔青
ប្លុកពិសេស